អបអរសាទរ! ទីបំផុតតារាចម្រៀង Tor និង Bright ដឹកដៃគ្នាចូលរោងការហើយ!(មានរូបភាព)

បើគិតមកទល់និងបច្ចុប្បន្ននេះតារាចម្រៀងថៃប្រុសលោក Tor Saksit និង អ្នកសារព័ត៌មានស្រីល្បីឈ្មោះ Bright មានទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេល១០ឆ្នាំមកហើយ ហើយថ្ងៃនេះក៏ជាថ្ងៃដែលហ្វេនៗគ្រប់គ្នារំភើបចិត្តខ្លាំង ព្រោះអ្នកទាំងពីរបានសម្រេចចិត្តដឹកដៃគ្នាចូលរោងការហើយ។

ក្នុងនោះផងដែរ ងាកទៅមើលទិដ្ឋិភាពក្នុងកម្មវិធីវិញពិតជាពោរពេញដោយភាពសប្បាយរីករាយ កូនកម្លោះកូនក្រមុំតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមានវត្តមានភ្ញៀវកិត្តិយសជាច្រើនទៅចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះផងដែរ។

តាមរយៈរូបភាពទាំងអស់នោះ យើងក៏បានឃើញវត្តមានហ្វេនៗ និងអ្នកសិល្បៈជាច្រើនចូលរួមអបអរសាទរ ដែលទីបំផុតអ្នកទាំងពីរក្លាយជាប្ដីប្រពន្ធនិងគ្នាហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី