ស្រលាញ់គ្នាសុខៗមានដ្រាម៉ា!! ទស្សនិកជនដែលមិនចូលចិត្តគូ Alek-Bow នាំគ្នាវាយប្រហារតារាប្រុសស្រីកណ្តាលអ៊ិនស្តាក្រាម!
ចាត់ទុកជាគូដែលមានដ្រាម៉ាចូលមកជ្រៀតជ្រែកភាពរ៉ូមែនទិកមិនតិចលើកនោះទេសម្រាប់គូរបស់តារាប្រុស
lekteeradetch និងតួស្រីទើបផ្លាស់ប្តូរមកបុស្តិ៍លេខ៣ថ្មីថ្មោង។ ចុងក្រោយចែចង់គ្នាក្នុងខមមិនអ៊ិនស្តាក្រាមសុខៗស្រាប់តែមានអ្នកតាមដានពីរបីនាក់ចូលមករករឿងតិះឌៀលដល់ធុរកិច្ចរបស់តារាស្រី។
ដោយប៉ុន្មានថ្ងៃមុនកញ្ញា bow_maylada បានផុសរូបអាហារគួអោយចង់ញ៉ាំជាច្រើនមុខហើយបានសសេរ Caption ថា “បើស្អាតហើយត្រូវហត់នឿយដូចរាល់ថ្ងៃ ដឹងចឹងកើតមកអោយស្អាតជាងនេះទៀតមានអី” ដែលមានលោក lekteeradetch ចូលមកខមមិនបោះផ្លែផ្កាថា “ហេតុអ្វីមួយពេលនេះបងមិនបានញ៉ាំចឹង?” ។
ឃើញតារាស្រីប្រុសញ៉ែគ្នាជាសាធារណ:បែបនេះ អ្នកប្រើប្រាស់អ៊ិនស្តាលក្រាមខ្លះនាំគ្នាចូលមកខមមិនតពីតារាប្រុសដោយបានរិះគន់ថា “បាដែលអ្នកឯងបើករកស៊ីជាមួយមិត្តភក្តិខ្ញុំធ្លាប់ទៅម្តងហើយ មានដាក់កញ្ជាក្នុងភេសជ្ជ:គ្រប់មុខ មិនដឹងថាពេលនេះបិទហើយឬនៅទេ?@bow_maylada @mombow_maylada”។
ខមមិននេះបានមកកាត់ចង្វាក់ភាពផ្អែមល្ហែមរបស់តារាប្រុសស្រី ហើយបង្ករអោយមានជម្លោះក្នុងខមមិនរវាងអ្នកចូលចិត្តគូ Alek-Bow និងអ្នកដែលមិនគាំទ្រយ៉ាងខ្លាំងក្លា។
អត្ថបទដោយ សា






