ដោយកំលាំងញើសឈាមពីបាតដៃទទេ ថ្ងៃនេះតួឯកប្រុស hussaweee មានឡានជារបស់ផ្ទាល់ខ្លួនហើយ!

សម្រាប់តួឯកប្រុសរបស់បុស្តិ៍លេខ៧ hussaweee យើងអាចនិយាយបានថាគាត់ជាមនុស្សម្នាក់ទៀតដែលមានលក្ខណ:សម្បត្តិគ្រប់គ្រឿងបានតាំងរូបរាងទម្រង់មុខ បានទាំងសមត្ថភាពនិងចិត្តតស៊ូអំណត់ជាមួយជីវិត។ ហើយថ្មីៗនេះគាត់បានសម្រចចិត្តទិញឡានអោយកាដូខ្លួនឯងជាលើកដំបូង អមជាមួយសារអបអរសាទនិងចូលរួមរីករាយពីសំណាក់អ្នកធំក្នុងវិស័យសិល្ប:ជាច្រើន។

After Footer (Active) - damrei Mr1 Zone2

ថ្ងៃនេះម្ចាស់ខ្លួនមិនបានផុសបង្អូតអ្វីនោះទេ ប៉ុន្តែមានលោក ជីន ស្វាមីរបស់អ្នកដឹងនាំរឿង ningpanita ជាអ្នកជួយផុសជំនួសព្រោះគាត់ត្រេកអរដែលក្មេងមកពីតំបន់ដាច់ស្រយាលមិនមានសម្បត្តិជាប់ខ្លួនទាល់តែសោះអាចទទួលបានជោគជ័យយ៉ាងនេះ។ លោកជីនបានផុសរូបតារាប្រុសនិងម្តាយរបស់គាត់នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនហើយបានសសេរ Caption ថា:

“បងសូមចូលរួមអបអរសាទផងណា សម្រាប់រថយន្តថ្មីដែលបានមកពីកំលាំងញើសឈាមរបស់ប្អូន សូមអោយឡាននេះជាឡានដែលនាំទ្រព្យសម្បត្តិមហាសាលមកអោយឯង ស្រលាញ់ប្អូនណា” ។ ឃើញហើយម្ចាស់ខ្លួនប្រញ៉ាប់ចូលមកឆ្លងឆ្លើយអរគុណចំពោះចិត្តសណ្តោសប្រណីដែលគ្រួសាររបស់ ningpanita មានអោយគាត់។ ជារួមលោក hussaweee ជាតារាប្រុសថៃដែលទទួលបានគ្រប់យ៉ាងយ៉ាងលំបាក ទម្រាំមានថ្ងៃនេះគាត់ចំណាយថាមពល និងសេចក្តីអត់ធ្មត់ច្រើនណាស់។

អត្ថបទដោយ សា