បើត្រូវនិយាយអំពីតារាសម្តែងប្រុសរបស់ប្រទេសថៃយើងប្រហែលនឹកដល់លោក Mark_Prin, Nadech, Boy_Pakorn, Great_rider10 ប៉ុន្តែអ្នកទាំងអស់គ្នាធ្លាប់ស្រម៉ៃទេថា តើនរណានឹងមកជំនួសតំណែងរបស់ពួកគាត់ បើថ្ងៃអនាគត់ពួកគេផ្តើមគិតសាងគ្រួសារផ្ទាល់ខ្លួនច្រើនជាងការងារសិល្ប:?
មិនខ្វះទេមានច្រើនណាស់តារាប្រុសដែលកំពុងត្រូវបានគេហាត់ពត់លុតដំអោយល្បីល្បាញដើម្បីគ្រងតំណែងតួឯកប្រុស ក្រេដ A របស់ប្រទេសថៃ។ មួយក្នុងចំណោមសិស្សប្អូនជំនាក់ក្រោយទាំងអស់នោះ nonkul ជាអ្នកដែលយើងត្រូវចាប់អាម្មណ៍ខ្លាំងជាងគេពីព្រោះពេលនេះគាត់ល្បីល្បាញនៅប្រទេសចិនខ្លាំង គាត់ប្រើប្រាស់បានច្រើនភាសា ហើយធ្លាប់មានបទពិសោធន៍សម្តែងជាមួយតារាស្រីលំដាប់កំពូលជាច្រើននាក់។
ហ្វែនៗរបស់ nonkul ជឿជាក់យ៉ាងមុតមាំថាអាយដលរបស់ពួកគេនឹងក្លាយជាតួឯកប្រុសលំដាប់កំពូលរបស់ប្រទេសថៃក្នុងថ្ងៃអនាគតដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ លើសពីនេះទៅទៀតគាត់នឹងក្លាយជាសំណប់ចិត្តសំណប់បេះដូងរបស់ទស្សនិកជននៅក្រៅប្រទេសបានយ៉ាងល្អប្រសើរ។
អត្ថបទដោយ សា







