កាន់តែចាស់ដៃហើយសម្រាប់គូជីន Great-Supassra ដែលបន្ទាប់ពីមានពត៌មានខាងស្រីត្រឡប់មកក្លាយជានារីនៅលីម្តងទៀត តារាប្រុសហាក់ដូចជាសម្តែងអាការ: និងសកម្មភាពជាច្រើនដើម្បីធ្វើយ៉ាងណាអោយនាងចាប់អាម្មណ៍ ហើយចូលខ្លួនមកនិយាយឆ្លងឆ្លើយជាមួយខ្លួន។ ចុងក្រោយបទសន្ទនាគួរអោយស្រលាញ់មួយបានកើតឡើងនៅក្នុងអ៊ិនស្តាក្រាមរបស់លោក Great_rider10 ដែលបណ្តាលអោយហ្វែនៗនាំគ្នាសប្បាយអពេញមួយថ្ងៃ!
លោក Great_rider10 បានផុសរូបនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ caption គួអោយចាប់អាម្មណ៍មួយ ដែលអូសទាញអោយមិត្តភក្តិជិតស្និតទាំងអស់នាំគ្នាចូលមកខមមិន លើកនេះសូម្បីគូជីន supassra_sp ក៏បានចូលខ្លួនមកខមមិនសាកសួគាត់ផងដែល ដោយបានស្នើរសុំអោយតារាប្រុសបង្ហាញ់ពីការៀបចំក្រោយឆាករបស់រូបភាពដែលបានផុសនោះ។
ឧកាសបានមកដល់ហើយលោក Great មិនបង្អង់ដៃឡើយ ចូល like និងខមមិនតបភ្លាមៗគាត់បានសន្យាថា “ចាំផ្ញើរអោយមើលនៅក្នុង line ឯកជន”។ ការសន្ទាននេះបានក្លាយជារឿងស្នេហាគ្រាដំបូងៗរបស់តារាប្រុសស្រីយ៉ាងល្បីល្បាញដល់ថ្នាក់គ្រប់បណ្តាពត៌មានត្រូវចុះផ្សាយពីប្រធានបទរបស់ពួកគេ ហើយហ្វែនៗជឿថាមិនទាន់ចប់ទេ បន្តិចទៀតយើងនឹងបានទស្សនាឈុតឆាកសាសង ផ្អែមល្ហែមជាបន្តបន្ទាប់ទៀត។
អត្ថបទដោយ សា





