កូនស្រីពៅ ហើយជាកូនស្រីតែម្នាក់គត់របស់កំពូលតារា Fashion ពិតជាទៅណាមិនឆ្ងាយពីអ្នកម្តាយ chomismaterialgirl មែន។ ថ្មីៗនេះតារាស្រីចាប់ផ្តើមបង្ហាញពីដុងរបស់កូនទីបីទាក់ទងនឹងការស្លៀកពាក់ ក៏ដូចជាការសម្លឹងមើកកាម៉េរ់ាដោយមិនប្រិចភ្នែករបស Abigail។
ក្នុងអាយុមួយខែជាង Abigail ចាប់ផ្តើមមានរូបភាពនៅក្នុងបណ្តាញសង្គមច្រើនគួរអោយកត់សម្គាល់ ហើយរូបនីមួយៗរបស់នាងបានបង្ហាញពីស្តាយន៍និងជំនាញថតរូបរបស់បេប៊ីបានយ៉ាងជាក់ច្បាស់។ ចុងក្រោយតារាស្រីចាប់កូនស្រីអោយថតប៉្រូម៉ូតបាច់ផ្កាដែលទើបទទួលបានក្នុងថ្ងៃគម្រប់ខួបអាពារហ៍ពិពារហ៍ ៧ ឆ្នាំ បណ្តាលអោយហ្វែនៗចូលមកខមមិនសសើរជាច្រើន។
អាចនិយាយបានថា Abigail មិនធ្វើអោយហ្វែនៗនិងម៉ាក់ម៉ាក់អស់សង្ឃឹមឡើយ គាត់មិនយំ នៅស្ងៀមថែមទាំងមើលមកកាមេរ៉ាចំៗទៀតផង។ អ្នកគាំទ្រនាំគ្នាទស្សន៍ទាយថាមិនយូរទេ ពួកគេនិងបានឃើញវត្តមានរបស់កូនស្រីពៅនៅតាមផ្ទាំងឃោសនា និងខ្លីបវីដេអូនផ្សព្វផ្សាយរបស់ផលិតផលប្រែនល្បីៗជាក់ជាមិនខាន។
អត្ថបទដោយ សា







