អ្នកបណ្ដាញសង្គមនាំគ្នាសំរុកចែកចាយវីដេអូ Chompoo Araya កាលពីនាងនៅទំទង់ៗតំលៃខ្លួន 3000 ខុសគ្នាឥលូវយ៉ាងម៉េចខ្លះ? មានរូបភាព

គ្រប់គ្នាបានដឹងស្រាប់ហើយថា Chompoo Araya ជាតារាមួយជួរមុខប្រចាំប្រទេសមួយដួងទៀត ហើយដើរលើវិថីសិល្បៈនេះមកយូរណាស់ហើយដែរ រហូតគេអាចហៅម៉ែបាន ព្រមទាំងមានស្នាដៃសាងកេរ្ដិ៍ជាច្រើន  តែគ្រប់គ្នាអាចជាមិនដឹងថាទំរាំតែនាងមកដល់ចំនុចនេះ អ្នកនាង Chompoo ក៏ធ្លាប់ធ្វើជាតារាសម្ដែងប្រកបតួមកពីមុនដូចគ្នា

ជាក់ស្ដែងនៅក្នុងបណ្ដាញសង្គមអ្នកលេងអ៊ីនធឺណេត បានបង្ហាញវីដេអូការងាររបស់ Chompoo កាលពីសម័យមុនកាលពីនាងទើបនិងចូលសិល្បៈថ្មីៗពេលនិងនាងដើរតួជាតួប្រកបដើរតួជាអ្នកដើរបង្ហាញម៉ូត ហើយនាងបានដើរបង្ហាញក្នុងវគ្គល្បីក្នុងសាច់រឿងទៀតផង

After Footer (Active) - damrei Mr1 Zone2

រឿងនេះបណ្ដារអ្នកបណ្ដាញសង្គមដែលបានមើលវីដេអូសុទ្ធតែនាំគ្នាប្រាប់ថា Chompoo ស្អាតណាស់ មុខស្ទើរតែគ្មានការផ្លាស់ប្ដូរទាល់តែសោះ ពេលនិងអាយុនៅមិនទាន់ 20 ប៉ុន្ដែសម្រស់ជះរស្មីខ្លាំងក្លាណាស់ លេចធ្លោរបំផុត មានដុងតាំងតែក្មេង មិនចម្លែកចិត្តទេថាហេតុអ្វីនាងផ្លាស់ខ្លួនពីតួប្រកបមកក្លាយជាតួ​ឯកជួរមុខមកដល់ថ្ងៃនេះ

ហើយក្រៅពីនេះអ្នកបណ្ដាញសង្គមនៅមានបង្ហាញវីដេអូដែរ Chompoo ធ្លាប់ផ្ដល់បទសម្ភាសន៍រឿងដែលនាងបានសម្ដែងនិងផងដែរថា ពេលនិងតម្លៃខ្លួន 3000 បាត ពេលនិងចាំបានថាថតដល់ម៉ោង 2-3 យប់ ពេលនិងមានអ្នកទៅរកក៏ប្រាប់ថាស្គាល់យើងព្រោះមុខមិនផ្លាស់ប្ដូរគ្រាន់តែមើលទៅក្មេងជាងពេលនេះ

រូបភាព Instagram chomismaterialgirl, TikTok @gigi_godzillaTikTok @gigi_godzillaTikTok @gigi_godzilla

អត្ថបទដោយ​ : នីត្តា