ទាក់ទងគ្នាព្រោះគ្មានជម្រើស!! The Toys និង bowkylion ប្រកាសមានទំនាក់ទំនងស្នេហា ហ្វែនៗចម្រៀងពេញចិត្តខ្លាំង!!
បន្ទាប់ពីបានប្រកាសថាខ្លួនមានមិត្តស្រីនៅក្នុងកម្មវិធី 3 Zaap រួចមកហ្វែនៗរបស់តារាចម្រៀងល្បីល្បាញធ្លាប់ឈ្នះរង្វាន់លំដាប់ទ្វីបអាស៊ី The Toys បើកបង្ហាញមុខម្ចាស់បេះដូងម្នាក់នោះជាលើកដំបូងនៅក្នុងកម្មវិធីប្រកាសរង្វាន់ ដោយនឹកស្មានមិនដល់នារីដែលមានសំណាងម្នាក់នោះគឺជាតារាចម្រៀងស្រីប្រចាំដួងចិត្តរបស់ប្រជាជនថៃសោះ។
កន្លងមកគ្រប់គ្នាមិនដែលមានចិត្តសង្ស័យលើកទំនាក់ទំនងរបស់អ្នកទាំងពីរសោះឡើយដោយសាតារាចម្រៀងប្រុសជាប្រភេទបុរសដែល Private សាហាវបណ្តាលអោយគេគិតថាគាត់មិនចាប់អារម្មណ៍លើអ្វីក្រៅពីលេងហ្គេម រកស៊ី និងតែងបទចម្រៀងនោះទេ។ ប៉ុន្តែតាមពិតទៅ The Toys ឆ្លៀតពេលតាមចែចូវមិត្តរួមសិល្ប:ចម្រៀងរហូតបានសម្រេច ហើយទាក់ទងគ្នាមកជាច្រើនឆ្នាំ។
តារាចម្រៀងស្រី bowkylion បាននិយាយនៅក្នុងបទសម្ភាសន៍ថាយើងទាក់ទងគ្នាបែបនេះរហូតដល់ចាស់ពីព្រោះអស់ជម្រើសហើយ (សំដីនិយាយលេងដែលមានន័យថាគ្មាននរណាមកជំនួសតំណែងរបស់ The Toys បានទេ) លឺហើយ The Toys ក៏និយាយស៊ាំថាមែនហើយពួកយើងជាមិត្តភក្តបែបនេះជារៀងរហូតព្រោះគ្មានជម្រើសអោយយើងផ្សេងទេ។ ហ្វែនៗបទចម្រៀងទាំងអស់ពេញចិត្តខ្លាំងបំផុតពេលអ្នកទាំងពីរនេះស្រលាញ់គ្នា ពួកគេសមគ្នា ស្រលាញ់គ្នា ហើយចូលចិត្តធ្វើអ្វីស្រដៀងៗគ្នា។
អត្ថបទដោយ សា









