Nadech បង្អួតស្វាយក្នុងចំការផ្លែពេញៗដើមសំខាន់ម៉ាក់កែវវេចខ្ចប់ៗទុកផ្ញើរអនាគតកូនប្រសារអូន Yaya !! មានវីដេអូ

ទោះបីជាតួឯកល្បីឈ្មោះ តែសម្រាប់ Nadech Kugimiya ធ្វើអោយគ្រប់គ្នាកោតសរសើរជាខ្លាំង សម្រាប់អាកប្បកិរិយាជាតារារៀបរយ ចេះដាក់ខ្លួនរស់នៅបែបធម្មតាៗ តែងខ្លួនសាមញ្ញៗ ថែមទាំងមិនដែលធ្លាប់ភ្លេចផ្ទះកំណើតរបស់ខ្លួននៅឯខេត្តខនកេនផងដែរ ហើយនៅពេលនេះ Nadech បានរៀបចំក្លាយទៅជាអាណាចក្រផ្ទះសួរផ្ទះចំការនិងដាក់ឈ្មោះថា “ចំការត្រជាក់”

ធម្មជាតិស្អាតៗក្នុងបរិវេនផ្ទះសួន ដែលបានដាំដើមឈើហូបផ្លែជាច្រើនមុខ ទោះបីជាឆ្នាំនេះរាំងស្ងួតហើយក្ដី តែក៏ចេញផ្លែចេញផ្កាយ៉ាងច្រើន ដូចជាក់ស្ដែង Nadech- ម៉ាក់ Keo សប្បាយចិត្តក្នុងការដើរប៉ះផ្លែស្វាយក្នុងចំការខ្លួនឯង ដោយម៉ាក់កូនបានផុសរូបភាពប៉ះស្វាយចាក់ជាគំនរផ្លែស្វាយ និងយកទៅចែករំលែកដល់អ្នកស្គាល់ៗ ឃើញហើយចង់ស្រក់ទឹកមាត់ពិតជាគួអោយចង់ញុំណាស់

After Footer (Active) - damrei Mr1 Zone2

ដោយនរណាៗបានឃើញរូបភាពស្វាយហើយលាន់មាត់វ៉ាវតាមគ្នា ព្រោះដើមស្វាយនៅចំការត្រជាក់មានផ្លែមានផ្កាច្រើនណាស់ ហើយភាពគួអោយស្រលាញ់របស់ម៉ាក់ Keo ដែលមិនភ្លេចវេចផ្ញើរអនាគតកូនប្រសារស្រីយ៉ាងអូន Yaya នោះទេដាក់មួយកេសធំតែម្ដង  “ស្រស់ៗពីចំការត្រជាក់ៗ Nadech ……555 #ចំការត្រជាក់ @kugimiyas @urassayas #ផ្ញើរ Yaya មួយកេស #ជូតសម្អាតរួចហើយ #គ្មានគីមីគ្មានគ្រោះថ្នាក់”

អត្ថបទដោយ : នីត្តា