ចាប់ផ្តើមបង្ហាញសាច់រឿងថ្មី តួឯកប្រុសស្រីស៊ីចង្វាក់គ្នាខ្លាំង!! ក្នុងនាមជាកូនប្រសារ Nycha ចាប់ដៃគូសម្តែងជាមួយ ប្រុសង្ហា Pon ជាលើកដំបូង!
តាមសន្យាចប់កូវីដ១៩ពេលណាទូរទស្សន៍បុស្តិ៍លេខនឹងចាត់រឿងភាគអោយទស្សនិកជនទស្សនាអោយបានឆ្អែតឆ្អន់ ដោយចាប់តាំងពីចូលឆ្នាំថ្មីឆ្នាំ ២០២២ មកអ្នកគាំទ្របានកំសាន្តជាមួយរឿងជាច្រើនររស់ជាតិ ហើយចុងក្រោយនេះអ្នកដឹកនាំរឿង អ្នកស្រី ឃីង សុមជីត បានប្រកាសចាប់ផ្តើមថតរឿងថ្មីដែលមានតារាស្រី Nycha និងលោក pon_nawasch ជាតារាសម្តែងនាំ។
រឿងថ្មីនោះមានចំណងជើងថា “สะใภ้สายสตรอง = កូនប្រសាស្រីជើងខ្លាំង” ជាសាច់រឿងដែលតួឯកស្រីកញ្ញា Nycha ត្រូវត្រៀមខ្លួនត្រៀមប្រាណប្រឈមមុខជាមួយម្តាយក្មេកដែលអស្ចារ្យបំផុតក្នុងលោកទាំងបី អ្នកម្តាយមានចរិក HOT មិនចាញ់អាកាសធាតុបច្ចុប្បន្ននេះនោះឡើយ។
ទស្សនិកជនជឿថា “สะใภ้สายสตรอง” និងក្លាយជារឿងដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់គ្រួសារបច្ចុប្បន្នបានយ៉ាងល្អ ម្យ៉ាងវិញទៀតឃើញតែចំណងជើងក៏ដឹងដែលថាសង្គ្រាមរវាងកូនប្រសារនិងម្តាយក្មេកលើកនេះមិនធម្មតា មុខជាពោពេញដោយសំណើចកំប្លែង ដ្រាម៉ាទឹកភ្នែក ល្បិចកិចកលច្រើនបំផុតដែលមិនធ្លាប់មានពីមុនមក។
លើសពីនេះទៅទៀតហ្វែនៗចង់អោយរឿងនេះឆាប់បានចាក់ផ្សាយខ្លាំងណាស់ ពីព្រោះពួកគេចង់ឃើញគូ Nycha-Pon ដែលទើបជួបគ្នាជាលើកដំបូង។
អត្ថបទដោយ សា






