ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាប្រុស Poh Natthawut និង តារាស្រី Aey Pornthip ដែលអ្នកទាំងពីរគឺជាប្ដីប្រពន្ធនិងគ្នា ហើយក៏កំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គលថែមទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ពីរូបសម្រស់ភរិយាលោក Poh វិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ដូចជាថ្មីៗនេះគ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់ភរិយាលោកតុបតែងខ្លួនយ៉ាងស្រស់ស្អាតមើលទៅពិតជាក្មេងជាងវ័យយ៉ាងខ្លាំង នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ សូម្បីតែលោក Poh ដែលជាស្វាមី បន្ទាប់ពីឃើញរូបភាពនោះហើយក៏បានយកទៅបង្ហោះ និងថែមទាំងលាន់មាត់បែបនេះទៀតថា៖
«ប្រពន្ធថ្មី និង ជាព្រះនាងពិតៗ មិនដឹងធ្វើអីមកទេ តែណាស់ហើយមិនខ្វល់ទេ បានប៉ុណ្ណេះចាត់ទុកថាអរគុណព្រះដែលប្រទានអូនមក គួរឱ្យស្រឡាញ់ណាស់»
ក្រោយពេលឃើញបែបនេះមហាជននិងហ្វេនៗជាច្រើនពិតជារំភើប នៅពេលឃើញលោក Poh និយាយបែបនេះទៅកាន់ភរិយា៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី