ភាពជាអ្នកមានលំដាប់កំពូលរបស់ប្រទេសថៃត្រូវលើកអោយក្រុមគ្រួសាររបស់ Pok-Margie ពួកគេមានទ្រព្យសម្បត្តិមហាសាល មិនបាច់ធ្វើអ្វីក៏មានញ៉ាំមានចាយពីរជីវិតដែល។
ប៉ុន្តែបន្ទាប់ពីកូនប្រុសស្រីចាប់ផ្តើមធំធាត់ដឹងរឿង ហើយអាចចូលរៀនបាន តារាស្រីបែរជាត្រឡប់មកទទួលការងារជាតារាសម្តែងវិញ បង្ករអោយគ្រប់គ្នាមិនយល់ថានាងខំយ៉ាងនេះដើម្បីអ្វី? ពេលបានជួបនៅក្នុងកម្មវិធីផ្សេងៗអ្នកកាសែតក៏បានសាកសួរ ហើយបានចម្លើយដែលហួសចិត្ត បណ្តាលអោយគ្រប់គ្នាចង់មានជីវិតដូចនាង។
ចម្លើយដែលអ្នកនាង Margie និយាយបង្ហាញនៅក្នុងកម្មវិធីសម្ភាសន៍នោះគឺ លុយដែលបានពីរការងារសិល្ប:ពេលនេះ ទុកទិញឥវ៉ាន់អនឡាញតាមគេតាមឯងសប្បាយៗ ក៏ដូចជារបស់នេះនោះតាមនិន្នាការបស់បណ្តាញសង្គម។ សេដ្ឋីនីនៅតែជាសេដ្ឋីនី មិនខ្វល់ខ្វាយរឿងលុយសោះឡើយ ចូលចិត្តសិល្ប:ទើបត្រឡប់មកសម្តែងវិញ!
អត្ថបទដោយ សា