មិនចាំយូរទេ! សូដា នីតា បញ្ចេញឈ្មោះកូនបំណុល៧នាក់ ស្រាប់តែ កែវ នីសា ចូលទៅនិយាយបែបនេះភ្លែត!

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើល នៅពេលឃើញតារាចម្រៀង សូដា នីតា បានបង្ហោះសារក្នុងបណ្ដាញសង្គមបញ្ចេញចុងឈ្មោះអ្នកដែលជំពាក់បំណុលខ្លួនចំនួន៧នាក់ ឲ្យចូលខ្លួនធ្វើការដោះស្រាយ ហើយអ្នកនាងក៏ថានៅមានបន្ដបន្ទាប់ទៀតផងដែរ។

យ៉ាងណាមិញនៅក្នុងនោះយើងក៏សង្កេតឃើញមានឈ្មោះ នីសា ដែលជាហេតុធ្វើឲ្យពិធីការិនីរូបស្រស់សោភា កែវ នីសា បានចេញមុខចូលទៅខមិនលេងសើចបែបនេះថា «ចុម នីសា មួយណាប៉ិអើយ» ហើយភ្លាមៗនោះ ដើម្បីកុំឱ្យមានការយល់ច្រឡំ អ្នកនាង សូដា នីតា ក៏បានតបទៅវិញបែបលេងសើចដែរថា ៖ «នីសា ត្រូវ ផ្សេងប៉ិ»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល នឹងមិននឹកស្មានថាអ្នកនាង សូដា នីតា មានអ្នកជំពាក់បំណុលច្រើនបែបនេះនោះទេ ហើយគ្រប់គ្នាក៏ចង់ឃើញមុខមាត់អ្នកជំពាក់បំំណុលទាំងនោះដែរ ព្រោះមិនចង់ឲ្យយល់ច្រឡំចំពោះនរណាម្នាក់នោះទេ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី