បន្ទាប់ពីផ្ទះចាស់ប្រកាសបិទធុរកិច្ច Billkin-PP ត្រូវបានអ្នកចិត្តធម៌ម្នាក់ទទួលយកមកមើលការទទួលខុសត្រូវការងារសិល្ប:ទាំងអស់បន្ត!!
Billkin-PP kritt ជាតារាប្រុសដែលបានចាប់ផ្តើមអាជីពជាតារានៅក្នុងវិស័យសិល្ប:ថៃព្រោះក្រុមហ៊ុន Nadao ដែលធ្វើអោយអ្នកទាំងពីរបានក្លាយខ្លួនជាតារាប្រុសដែលមានប្រជាប្រិយភាពលំដាប់ៗរបស់ប្រទេស។ បន្ទាប់ពីមានដំណឹងបិទផ្ទះចាស់តារាប្រុសទាំងពីរនាក់ មិនសប្បាយចិត្តជាខ្លាំង ពួកគេមិនចង់ចាកចេញពីផ្ទះដែលពោពេញដោយអនុស្សាវរីយ៍នេះសោះឡើយ ប៉ុន្តែអស់ជម្រើសពួកគេត្រូវស្វែងរកទីពឹងពាក់ថ្មី។
កន្លែងថ្មីដែលគួរអោយចាប់អារម្មណ៍នោះអ្នកនាង “វ៉ានចៀប” អ្នកចាត់ការតារាដែលមានកេរ្តិ៍ឈ្មោះបំផុត សូម្បីតារាកំពូល chomismaterialgirl ក៏នៅក្រោមការរៀបចំចាត់ចែងរបស់នាងដែល។ តាមពិតទៅអ្នកនាង វ៉ានចៀប ចាប់អារម្មណ៍ហើយបានតាមបញ្ចុះបញ្ចូល Billkin-PP kritt មកមួយរយ:ធំដែលហើយ ប៉ុន្តែទើបតែបានសម្រេចនៅពេលក្រុមហ៊ុន Nadao ប្រកាសបញ្ចប់អាជីវកម្ម។
ចាប់ពីពេលនេះតទៅគ្រប់ក្រុមហ៊ុន ផលិតផលដែលត្រូវការអោយ Billkin-PP kritt ចូលរួមធ្វើការជាមួយចាំបាច់ត្រូវទាក់ទងឆ្លងកាត់អ្នកនាង វ៉ានចៀប។ ហ្វែនៗរបស់តារាប្រុសទាំងពីរមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ពេលបានឃើញថាអាយដលសម្រេចចិត្តធ្វើការរួមជាមួយអ្នកចាត់ការរបស់ Chompoo ហើយពួកគេជឿងយ៉ាងមុតមាំថាពួកគេនឹងល្បីល្បាញហើយក្លាយជាតារាដែលមានគុណភាព មាន Grade ខ្ពស់របស់ប្រទេសថៃដូចតារាស្រីផ្សេងទៀតជាក់ជាមិនខាន។
អត្ថបទដោយ សា







