តារាស្រីព្រមយកកូនមួយទៀតព្រោះចឹងសោះ!! លោក Matthew សន្យាទទួលខុសត្រូវមើលថែរក្សារកូនបងទាំងអស់ បើ Lydia ព្រម!

ខ្វះតែប៉ុន្មានខែទៀតទេហ្វែនៗនឹងបានឃើញមុខរបស់កូនទី៣របស់តារាស្រី Lydia និងស្វាមី Matthew dean ដែលគ្រប់គ្នារំពឹងទុកថាមុខស្អាតមុនចាញ់បងៗទាំងពីរនាក់នោះឡើយ ម៉្យាងវិញទៀតដោយសារម៉ាក់ម៉ាក់ស្អាតខ្លាំងគ្រប់គ្នាគិតថាកូនក្រោយជាកូនស្រី។

ដំបូងឡើយអ្នកនាង Lydia មិនព្រមយកទេ នាងប្រកាសបិទរោងចក្រហើយប៉ុន្តែផ្លាស់ប្តូរចិត្តវិញពីព្រោះស្វាមីសុំអង្វរហើយបានផ្តល់សន្យាជាច្រើន មួយក្នុងចំណោមសន្យាទងអស់នោះមានការមើលថែរក្សារ ថែទាំកូនបងទាំងពីរគ្រប់ចំនុចដោយម៉ាក់ម៉ាក់មិនចាំបាច់ធ្វើអ្វីទាំងអស់ ហើយគាត់ក៏ធ្វើបានតាមសម្តីដែលបានសន្យាទាំងអស់មែន។

ពីមួយថ្ងៃទៅមួយថ្ងៃយើងឃើញមានរូបភាព និង វីដេអូ អំពីទិដ្ឋភាពដែលលោក Matthew នៅជាមួយកូនប្រុសកូនស្រីរបស់គាត់ជានិច្ច គាត់ធ្វើបានគ្រប់យ៉ាងមែន មិនថានាំកូនលេង ជូនកូនទៅសាលា ងូតទឹក បញ្ចុកបាយ ឬតុតែងខ្លួននោះទេ។ ជារួមសុភមង្គលរបស់គ្រួសារមួយនេះពិតជាអស្ចារ្យខ្លាំងណាស់ ពួកគេសប្បាយរីករាយ ជួយគ្នាទៅវិញទៅមក ហើយធ្វើអោយអ្នកតាមដាន follower បានសើចសប្បាយជាមួយពួកគេរហូត។

អត្ថបទដោយ សា