ស្វីតមិនចាញ់ក្មេងៗជំនាន់ក្រោយទេ!! តារាស្រី nuneworanuch បង្ហាញភាពផ្អែមល្ហែមរបស់ស្វាមីក្នុងថ្ងៃគម្រប់ខួបអាពារហ៍ពិពារហ៍!
នៅតែផ្អែមល្ហែមដាក់គ្នាដូចដើមទោះបីរៀបការហើយយូយ៉ាងណាក៏ដោយសម្រាប់គូស្វាមីភរិយារបស់អ្នកនាង nunworanuch និងមហាសេដ្ឋីក្រុមហ៊ុនស្រាបៀធំបំផុតលោក tp12toddpiti។ ដោយនៅថ្ងៃទី ១៤ ខែឧសភា ដែលចាត់ទុកជាថ្ងៃគម្រប់ ១២ ឆ្នាំរបស់ជីវិតស្វាមីភរិយា អ្នកទាំងពីរបាននាំគ្នាយករូបចាស់ៗច្រើនឆ្នាំមុនមកផុសជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាម។
ចាប់ផ្តើមដោយលោក tp12toddpiti គាត់បានផុសរូបថតថ្ងៃមង្គលដែលបានដាក់តាំងក្នុងស៊ុមយ៉ាងស្រស់ស្អាតអមជាមួយ Caption ខ្លីៗថា “១២ឆ្នាំហើយ” ដោយមានអ្នកនាង nunworanuch ជាភរិយាបានចូលមកខមមិនរូបបេះដូចជាច្រើននៅលើផុសរបស់ស្វាមី។ បន្ទាប់មកតារាស្រីក៏បានផុសរូប Pre-wedding របស់ពួកគេដោយបានសសេរជាសាថា “WP ♡︎ 1 2 ឆ្នាំ ♡︎”។
បណ្តាលអោយមានមិត្តភក្តិនិងហ្វែនៗជាច្រើនបាននាំគ្នាចូលមកសម្តែងក្តីរីករាយ ហើយខមមិនសសើរអំពីទំនាក់ទំនងមិនដែលមានរឿងអាស្រូវ ដ៏យូអង្វែងរបស់អ្នកទាំងពីរពេញអ៊ិនស្តាក្រាម។ ផុសស្វីតៗញឹកញ៉យបែបនេះសង្ស័យតារាស្រីនិងស្វាមីចាប់ផ្តើមគិតរឿងយកទាយាទហើយមើលទៅ អ្នកគាំទ្រអាចត្រៀមចិត្តស្តាប់ដំណឹងមានបេប៊ីអោយហើយទៅ!
អត្ថបទដោយ សា







