មិនល្បីអត់ទៅអោយតែបានរស់នៅសុខតាមចិត្តចង់!! តារាសម្តែង bow_benjawan ជ្រើសរើសជីវិតពិតដែលមិនចាំបាច់ព្យាយាមសម្តែងដូចក្នុងរឿង!

អ្នកទាំងអស់គ្នាអាចមិនជឿ ប៉ុន្តែវាជាការពិតតារាគឺជាមនុស្សសាធារណ:របស់ប្រជាជនទូទាំងប្រទេសឬពិភពលោក មិនថាទៅណាមកណា ចង់ធ្វើអ្វីពួកគេត្រូវគិតមុខគិតក្រោយ រៀបចំសម្រិតសម្រាងធ្វើយ៉ាងណាមិនអោយមានការិះគន់កើតឡើងច្រើននោះទេ ធ្វើដូចនោះទើបពួកគេបានល្បីល្បាញ អាចក្លាយជាតារាក្នុងដួងចិត្តរបស់មហាជន និងក្លាយជាតារាលំដាប់ Top បាន។

After Footer (Active) - damrei Mr1 Zone2

អ្នកខ្លះព្រមធ្វើព្រោះដើម្បីសម្រេចបានក្តីស្រម៉ៃ ចំណែកតារាស្រីមួយចំនួនទៀតសុំល្មមៗមិនបាច់ល្បីខ្លាំងក៏បានដែល សុំមិនព្យាយាមសម្តែងខ្លាំងទេក្នុងជីវិតពិត សុំរស់នៅដោយសេរីភាពតាមស្តាយល៍ដែលខ្លួនឯងចង់បាន។ ហើយកញ្ញា Bow_benjawan គឺជាម្នាក់ក្នុងចំណោមតារាដែលមិនត្រូវការភាពល្បីល្បាញខ្លាំងដល់ថ្នាក់មិនអាចរស់នៅដោយក្តីសុខបាន។

ជាទូទៅនាងជ្រើសរើសសម្តែងជាតួអង្គរង កាចឆ្នាស់ មានលក្ខណ:សម្បត្តិសប្បាយៗ ហើយនៅក្រៅរឿងសុំធ្វើជាខ្លួននាងយ៉ាងពិតប្រាកដ ១០០%។ ជីវិតពិតរបស់ Bow_benjawan ស្រស់ស្រាយច្រើនជាតួឯកស្រីដែលចង់បានតំណែង Top ខ្លាំងណាស់ គ្រប់ថ្ងៃចុងសប្តាហ៍ឬឧកាសបុណ្យទានផ្សេងៗនាងតែងចំណាយពេលធ្វើរឿងដែលនាងចង់ធ្វើជាមួយគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយជានិច្ច។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Bow មិនដែលនិយាយថាជីវិតរបស់នាងប្រសើរជាតារាស្រីផ្សេងៗទៀតនោះទេ នាងថានេះគឺជាជម្រើសរបស់បុគ្គលម្នាក់ៗ យើងមានសិទ្ធជ្រើសរើសថជីវិតដែលខ្លួនចង់បាន មានសិទ្ធធ្វើគ្រប់យ៉ាងដើម្បីអោយបំណងប្រាថ្នាបានក្លាយជាកាពិត។ ដូចច្នេះហើយចូរធ្វើអ្វីដែលអ្នកគិតថាអ្នកសប្បាយចិត្តនឹងធ្វើវា កុំឈឺឆ្អាលឬប្រៀបធៀបនឹងជីវិតរបស់អ្នកដទៃ។

អត្ថបទដោយ សា