ប្តូរ Look ចង់ក្លាយជា Queen Mafia គ្រប់គ្នា!! តារាស្រីថៃនាំគ្នាតុបតែងខ្លួនតាម Gangubai បាក់ទឹកបាក់ដី !
ក្រសែរឿង Gangubai នៅមិនទាន់ទៅណាឆ្ងាយពីវិស័យសិល្ប:ទូទាំងពិភពនៅឡើយទេ មហាជនទាំងអស់ផ្តល់ចំណាប់អារម្មណ៍ ហើយសម្តែងឯកភាពចំពោះការផ្តល់សេរីភាព និងប្រវិត្តសាស្រ្តរបស់ឥណ្ឌាជាខ្លាំង។ ដូចគ្នានោះដែលនៅប្រទេសថៃមានប្រជាជនច្រើនណាស់ដែលចូលទស្សនា ដោយបន្ទាប់ពីមើលចប់ហើយបាននាំគ្នាផុសនិយាយចែករំលែក និងផ្តល់ Rating ល្អៗអោយរឿងនេះ។
ទំនោភាពជាហ្វែនរបស់ Gangubai មិនចប់ត្រឹមការស៊ែរផុស សសេរមតិយោបល់ល្អៗអំពីរឿងនោះទេ ក្រុមអ្នកគាំទ្រនាំគ្នាតុបតែងខ្លួនតាមតួឯកស្រីដែលជា Hero របស់មនុស្សស្រីបំរើសេវាកម្មវផ្លូវភេទដ៏គួរអោយចាប់អារម្មណ៍ម្នាក់នោះជាច្រើនកុះករ។ តាមសង្កេតមានសុទ្ធតែមនុស្សមានកេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ សូម្បីមហាសេដ្ឋីក៏ចេញមុខមកដែលពេលនេះ។
រហូតមកទល់បច្ចុប្បន្នចំនួន Queen Mafia នៅប្រទេសថៃមានចំនួនកើនឡើងគួរអោយកត់សម្គាល់ ប្រជាជនថៃច្រើនណាស់នាំគ្នាចាប់ផ្តើមចង់មើលរឿង ហើយតុបតែងខ្លួនដើម្បីប្រូម៉ូតរឿងនោះតាមពួកគេ។
នេះចាត់ទុកជាការចេះជួយចែករំលែកគំនិត បង្ហាញអោយឃើញគម្រូល្អៗដែលមានក្នុងរឿងអោយមនុស្សគ្រប់គ្នាបានឃើញ ហើយវាក៏បញ្ជាក់យ៉ាងច្បាស់ថាប្រទេសថៃគឺជាមិត្តភក្តិយ៉ាងពិតប្រាកដរបស់ឥណ្ឌាដែលមានប្រទេសជាច្រើនទៀតមើលរំលង។
អត្ថបទដោយ សា










