កាលពីយប់មិញនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាចម្រៀងស្រីសំបូរប្រជាប្រិយភាព ចំរើន សុភ័ក្រ្ត បានបង្ហោះសារយ៉ាងក្រៀមក្រំបង្ហាញពីការបាត់បង់លោកយាយជាទីស្រលាញ់របស់ខ្លួនធ្វើឲ្យគ្រប់គ្នាអាណិតនាងយ៉ាងខ្លាំងផងដែរ។
ក្នុងនោះនាងបានរៀបរាប់ថា៖
«ទីបំផុតថ្ងៃនេះក៏មកដល់ យាយហត់ហើយយាយសម្រាកឱ្យបានស្ងប់ សូមឱ្យវិញ្ញាណក្ខន្ធយាយបានទៅកាន់សុខគតិភព ១៤/០៥/២០២២ ខ្ញុំលែងមានយាយហៅហើយ»
តាមរយៈសារនោះផងដែរ យើងក៏បានឃើញហ្វេនៗ និងមិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបញ្ចេញសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតមួយនេះសឹងតែគ្រប់ៗគ្នាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី