អីយ៉ា! បាត់មុខ៦ឆ្នាំ តារាស្រីជើងចាស់ Cherry Khemupsorn បែបចង់សម្ដែងវិញហើយ បន្ទាប់ពីនិយាយពាក្យទាំងនេះមក!

បើគិតមកទល់និងពេលនេះ តារាសម្ដែងស្រីជើងចាស់ Cherry Khemupsorn មានផ្អាក់ពីសិល្បៈអស់រយៈពេលជាង៦ឆ្នាំហើយ ដែលខណៈពេលនេះ នាងកំពុងបម្រើការផ្នែកការពារបរិស្ថាន នៅស្ថាប័នមួយក្នុងប្រទេសថៃ ហើយកន្លងមកហ្វេនៗជាច្រើននៅតែចង់ចាំស្នាដៃសម្ដែងរឿងចាស់ៗរបស់នាង និងទន្ទឹងរង់ចាំថ្ងៃនាងវិលចូលសិល្បៈវិញថែមទៀតផង។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានបង្ហើបនៅក្នុងកម្មវិធីមួយ ដោយនិយាយលើកឡើងថា៖

After Footer (Active) - damrei Mr1 Zone2

«មានសាច់រឿងខ្លះ ដែលបងៗអ្នកដឹកនាំស្នើមកឱ្យ អានហើយក៏ចាប់ផ្ដើមថាចាប់អារម្មណ៍ ហើយក៏មានអារម្មណ៍ជ្រួលច្រាលដូចចង់ត្រឡប់មកសម្តែងវិញ ហើយពេលខ្លះសឹងតែមិនជឿថា ខ្ញុំអានសាច់រឿងនោះហើយចាប់អារម្មណ៍ខ្លាំង រហូតមានអារម្មណ៍នឹកការសម្តែងខ្លាំង ព្រោះតែវាជាសាច់រឿងថ្មីប្លែក ដែលខ្ញុំមិនធ្លាប់សម្តែងពីមុនមកទាល់តែសោះ តែខ្ញុំសុំលម្អិតគ្រប់យ៉ាងនៅពេលក្រោយ សុំគិត និងពិភាក្សាជាមុនសិនមុនប្រកាសជាផ្លូវការថាចូលសម្តែងវិញ»។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាតារាស្រីរូបនេះនឹងវិលចូលសិល្បៈវិញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី