មិនមែនមិត្តភក្តិធម្មតាទេ!! Toeyjarinporn និង អតីតមិត្តប្រុសមានរូបគូជាមួយគ្នាញឹកញ៉យគួរអោយសង្កេត!

ជាគូស្នេហ៍តារាដែលធ្លាប់ស្រលាញ់គ្នា ហើយសម្រេចបែកបាក់ប្តូរមកទាក់ទងគ្នាត្រឹមឋាន:ជាមិត្តភក្តិល្អវិញ។ មួយរយ:ដំបូងបន្ទាប់ពីបែកបាក់គ្នាហើយចាប់ផ្តើមមានស្នេហាថ្មីរៀងៗខ្លួន អ្នកទាំងពីរស្ទើរមិនដែលបានចូលមើលអ៊ិនស្តាក្រាមរបស់គ្នា ប៉ុន្តែបន្ទាប់ពីត្រឡប់មក Single វិញអ្នកទាំងពីរបានចាប់ដៃគ្នាធ្វើរឿងល្អៗគ្រប់ពេលវេលា នាំអោយមានរូបរ៉ូមែនទិកច្រើនណាស់នៅក្នុងបណ្តាញសង្គម។

ចុងក្រោយបំផុតលោក alexrendell បានផុសរូបខ្លួនជាមួយតារាស្រី Toeyjarinporn ជាច្រើនសន្លឹងនៅក្នុងអ៊ិនស្តាក្រាមដែលបង្ហាញយ៉ាងច្បាស់ថាពេលនេះអ្នកទាំងពីរមានពេលវេលាសម្រាប់គ្នាទៅវិញទៅមកច្រើនណាស់។ បណ្តាលអោយហ្វែនៗគូរបស់ពួកគេត្រឡប់មកមានសង្ឃឹមថាអ្នកទាំងពីរអាចចាប់ផ្តើមមានចិត្តអោយគ្នាឡើងវិញ។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកគាំទ្រមិននាំគ្នាចាប់ជីនខ្លាំងក្លានោះទេ ពីព្រោះបារម្មណ៍តារាប្រុសស្រីអាចមិនសប្បាយចិត្ត ហើយចង់បានភាពឯកជនផ្ទាល់ខ្លួនពាក់ព័ន្ធនឹងរឿងបេះដូងលើកនេះ។ ច្បាស់ពេលណាកញ្ញា Toeyjarinporn នឹងចេញមុខប្រកាសដោយខ្លួនឯងពេលនេះសូមរួមដៃគ្នាជួយធម្មជាតិអោយអស់ពីចិត្តសិន។

អត្ថបទដោយ សា