កាដូបែប limited Edition ដែលមិនចាំបាច់ចំណាយលុយ!! Danworrawech ទទួលកាដូហើយទាំងអស់សំណើចទាំងហួសចិត្តនិងមិត្តស្រីរបស់ខ្លួន!!
ថ្មីៗអ្នកគាំទ្រគូរបស់លោក Danworrawech និងតារាស្រីសម្រស់អមត: Pattie ទទួលបានបរិយាកាសរ៉ូមែនទិក និងទិដ្ឋភាពស្នេហាផ្អែមល្ហែមយ៉ាងគួអោយត្រេកអមួយ។ ក្នុងឧកាសថ្ងៃកំណើតតារាប្រុស Pattie ក្នុងនាមជាមិត្តស្រីបានគេង ដើរ អង្គុយគិតរកកាដូដែលពិសេសបំផុតសម្រាប់សង្សារ ហើយគំនិតបែប limited edition ក៏បានចេញខ្លួនមកបង្ហាញជាសាធារណ:។
ការដូដែលមានតែមួយគ្មាននរណាមានដូចដែលតារាស្រីបានរៀបចំនោះគឺ “ការអោប បីបងត្រកងនាង” វាជារឿងពិតមនុស្សផ្សេងទៀតមិនមានសិទ្ធធ្វើរឿងនោះជាមួយនាងបានសោះឡើយ មានតែលោក Danworawech ទេដែលអាចប៉ះពាល់រាងកាយរបស់ Pattie បាន។ បន្ទាប់ពីបានជូនពរថ្ងៃកំណើតនឹងអោយកាដូដ៏សែនពិសេសអោយហើយ តារាស្រីបានយករូបភាពអោបគ្នានោះមកផុសនៅក្នុងអ៊ិនស្តាក្រាមនិងហ្វេសប៊ុកផេកផ្ទាល់ខ្លួន។
បណ្តាលអោយមានអ្នកគាំទ្រច្រើនណាស់ចូលមកចូលរួមជូនពថ្ងៃកំណើតតារាប្រុស ថែមឆ្លៀតសសើរគំនិតច្នៃប្រឌិតរបស់ Pattie ក្នុងការជ្រើសរើសកាដូដែលមានតែមួយគត់ហើយរិះថាំបំផុតនេះ ជាច្រើនខមមិន។ ចំណែកមិត្តភក្តិទាំងក្នុងវិស័យ និងក្រៅវិស័យសិល្ប:ក៏បាននាំគ្នាផ្ញើររូបបេះដូងអោយគូស្នេហ៍មួយគូនេះយ៉ាងច្រើនកុះករ ដោយបានបញ្ជាក់ថាពួកគេកំពុងរងចាំចូលរួមកម្មវិធីអាពារហ៍ពិពារហ៍របស់តារាប្រុសស្រីណា!
អត្ថបទដោយ សា








