ពិធីករល្បីទម្លាយអំពើមួយចំនួនរបស់តារាស្រីដែលកំពុងជិតរៀបការ!! គាត់មិនដឹងថាត្រូវអរគុណ ឬត្រូវខឹងស្អប់នាងនោះទេ!

ពិធីករប្រុសកូនមហាសេដ្ឋីលោក nanake555 ជាប់ឈ្មោះជាមនុស្សដែលហ៊ាននិយាយហ៊ានធ្វើគ្រប់យ៉ាងដោយមិនខ្លាចរអា មិនទុកមាត់ទុកមាត់អោយនរណានោះឡើយសូម្បីម្នាក់នោះជាតារាមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយ។ ហើយចុងក្រោយនេះគាត់វាយប្រហាអនាគតកូនក្រមុំ​ realyingrhatha យ៉ាងដំនំ។

ដោយនៅក្នុងកម្មវិធី “Money Matter” គ្រាប់ត្រូវបានគេអញ្ជើញអោយមកធ្វើជាភ្ញៀវកិត្តិយសឡើងមកនិយាយពីប្រវត្តិនៃភាពជោគជ័យរបស់គាត់។ លោក nanake555 បាននិយាយថាខ្ញុំជាកូនអ្នកមានមែនប៉ុន្តែជីវិតដែលល្បីល្បាញពេលនេះមិនមែនកើតចេញពីលុយរបស់ក្រុមគ្រួសារនោះទេ វាកើតឡើងព្រោះខ្ញុំត្រូវគេធ្វើអោយមានអារម្មណ៍ថាគំនិត និងទឹកចិត្តរបស់ខ្ញុំគ្មានតម្លៃ។

After Footer (Active) - damrei Mr1 Zone2

សាច់រឿងគឺបែបនេះ នៅពេលដែលគាត់ចាប់ផ្តើមធ្វើជាពិធីករបុស្តិ៍វិទ្យុដំបូងៗគាត់ត្រូវរៀបចំផ្សព្វផ្សាយចម្រៀងអោយ realyingrhatha ក្រោយពេលកម្មវិធីចប់គាត់បានអោយកាដូស្វាទៅកាន់តារាស្រី (កាដូនោះជាគំនិតច្នៃប្រឌិតដំបូងរបស់គាត់)​ ប៉ុន្តែនាងទទួលហើយបោះវាចោលទៅវិញ។ បណ្តាលអោយពិធីករអន់ចិត្ត ឈឺចិត្ត ហើយយកកំហឹងនោះមកជះនៅក្នុងកម្មវិធីដោយសំដីមួយចំនួនដែលសំដីនោះបានធ្វើអោយទស្សនិកជនចូលចិត្តហើយចាប់ផ្តើមគាំទ្រគាត់កាន់តែច្រើន។

អត្ថបទដោយ សា