កាលពីពេលថ្មីៗនេះ កំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patchrapa ត្រូវបានជនឆបោក យកអីវ៉ាន់មកមុខផ្ទះនាង ហើយទារលុយនិងប្រាប់អ្នកផ្ទះថានាងជាអ្នកទិញ ធ្វើឲ្យអ្នកផ្ទះនាងត្រូវអស់លុយម្ដងជាពីរដងថែមទៀតផង។

ក្នុងនោះផងដែរ ដោយសារតែសកម្មភាពនោះកាន់តែញឹកញាប់ពេក តារាស្រីរូបនេះក៏បានចេញមុខបង្ហោះសារប្រកាសប្រាប់មហាជន និងហ្វេនៗបែបនេះថា៖
«មានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់មួយ យករបស់ឱ្យដល់មុខផ្ទះ ហើយទារលុយក្នុងតម្លៃពាន់ៗបាត ហើយក្នុងនោះអ្នកផ្ទះនាង ក៏ធ្លាប់បានចាយលុយអស់ទៅ ២ ដង ដូចគ្នា ព្រោះគិតថារបស់នោះ នាងជាអ្នកដែលកម្មង់។ ដោយឡែក ស្រាប់តែថ្មីៗនេះ រឿងនោះក៏កើតឡើងម្ដងទៀត តែអ្នកបម្រើផ្ទះនាងដឹងមុន ក៏បានសួរនាំ តែបន្ទាប់ពីសួរនាំហើយ បុគ្គលនោះក៏បើកម៉ូតូចេញទៅយ៉ាងលឿន។ ដូចនេះ គួរតែប្រុងប្រយ័ត្ន ព្រោះថាមួយរយៈនេះ ជួបរឿងបែបនេះញឹកញាប់ណាស់»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី