ចាប់ផ្តើមមានប្រធានបទថ្មីអោយអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាតាមដាន និងស្វែងរកចម្លើយអោយចម្ងល់ដែលថាបាត់មុខលោក Pranaip ទៅណាមួយរយ:នេះ? ហេតុអ្វីគាត់មិនដែលនៅក្បែរតារាស្រី Taewaew_natapohn ស្អិតដូចស្ករតាំងម៉ែទៀតអីចឹង?
មូលហេតុដែលបណ្តាលអោយគ្រប់គ្នាចាប់ផ្តើមសង្ស័យគឺអវត្តមានរបស់មិត្តប្រុសនៅក្នុងថ្ងៃដ៏សំខាន់របស់គ្រួសារខាងស្រីដែលគាត់គម្បីមកចូលរួមសំដែងភាពជាអនាគត់សមាជិកគ្រួសារ ហើយដែលកាន់តែគួរអោយសង្ស័យទៀតនោះគឺមិនឃើញមុខលោក Pranaip ក្នុងកម្មវិធីជួបជុំមិត្តភក្តិយិនសិនដែលគ្រប់គ្នាមកជាគូលើកលែងតែ Taewaew ដែលឈរថតឯកាម្នាក់ឯង។
លើកនេះជាលើកទីពីរហើយ មិនដឹងថាអាចមានលើកទីបីលើកទីបួនទៀតអត់ទេនៀក ហ្វែនៗបុកពោះណាស់ខ្លាចពួកគេបែកគ្នាមែនទែន។សម្រាប់ចម្លើយថាតើទំនាក់ទំនងរបស់ពួកគេនឹងត្រូវផ្លាស់ប្តូរបន្ទាប់ពីទាក់ទងគ្នាបាន ២ ឆ្នាំយើងត្រូវរងចាំតាមដាន ស្តាប់អ្នកតាមសឺបរឿងរ៉ាវតារានៅស្រុកថៃ ឬចាំអោយម្ចាស់ខ្លួន និងមិត្តភក្តិជិតស្និតក្នុងក្រុមចេញមុខមកនិយាយទើបបាន។
អត្ថបទដោយ សា




