Jooy ស្រាប់តែទម្លាយអារម្មណ៍បែបនេះ ពេលឃើញ Ying Rhatha ចូលរោងការ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះយើងបានឃើញទិដ្ឋិភាពក្នុងកម្មវិធីមង្គលការតារាថៃស្រី Ying Rhatha ពិតជាពោរពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយក្នុងនោះយើងក៏បានឃើញវត្តមានភ្ញៀវកិត្តិយស និងតារាល្បីៗចូលរួមអបអរសាទរជាច្រើនថែមទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍តារាស្រី Jooy វិញថ្វីត្បិតតែឃើញតែស្វាមីមានវត្តមានក្នុងកម្មវិធីមង្គលការក៏ពិតមែន តែយ៉ាងបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពនិងសារអបអរសាទររៀបរាប់ទៅកាន់ Ying យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ចូលរួមអបអរផងណាបងស្រី ពិតជារីករាយណាស់ដែលឃើញបងមានក្ដីសុខ។ ជាពិសេសបងស្រី Ying ពីព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតផង។ បងស្រី Ying ជាមនុស្សម្នាក់ក្នុងសិល្បៈដែលខ្ញុំស្រឡាញ់ខ្លាំងណាស់ ពិតជាសប្បាយចិត្តដែលបងទាំងពីរ មានក្ដីសុខសុភមង្គល ស្រឡាញ់បងខ្លាំងណាស់»

ភ្លាមៗនោះយើងក៏បានឃើញតារាស្រី Ying ចូលទៅតបវិញយ៉ាងដូច្នេះដែរថា «ស្រឡាញ់អូនណាស់ ចាំយើងណាត់ជួបគ្នាណា»៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី