មានរឿងអ្វីកើតឡើង នរណាគេលេងជំនួសតែងម៉ូ!! Account FB តែងម៉ូផុសថា “ខ្ញុំត្រូវមិត្តភក្តិដែលខ្ញុំស្រលាញ់និងជឿទុកចិត្តធ្វើបាប”!!

ជាថ្ងៃចុងសប្តាហ៍ដែលពោលពេញដោយចម្ងល់តែម្តងហើយថ្ងៃនេះក្រោយពេលនៅសុខៗ Account FB របស់តារាស្រីដែលត្រូវបាត់បង់ជីវិតដោយគ្រោះថ្នាក់ធ្លាក់ពីលើទូក បានផុស Status ខ្លោចផ្សារមួយចេញមកដើម្បីប្រកាសអោយគ្រប់គ្នាដឹងថានាងមិនមែនសប្បាយចិត្តនិងសេចក្តីប្រកាសមួយចំនួនរបស់ក្រុមប៉ូលីសនោះទេ។

ដោយថ្ងៃនេះផេកឈ្មោះ Happy Melon Patcharaveerapong បានផុសថា​ “ខ្ញុំត្រូវមិត្តភក្តិដែលខ្ញុំស្រលាញ់និងជឿទុកចិត្តធ្វើបាប” បណ្តាលអោយហ្វែនៗ និងមិត្តភក្តិរបស់នាងទាំងអស់នាំគ្នាកើតទុក្ខ និងនឹករលឹកដល់នាងក៏ដូចជាហេតុការណ៍អយុត្តិធម៌ដែលកើតមានចំពោះតារាស្រីម្តងទៀត។

ហើយរហូតមកទល់ពេលនេះយើងក៏មិនទាន់បាបដឹងថាសព្វថ្ងៃនរណាគេកាត់ផេកហ្វេសប៊ុករបស់តែងម៉ូ មានរឿងអ្វីកើតឡើងឬ ហេតុអ្វីនៅសុខៗសម្រេចចិត្តផុសសារបែបនេះទៅវិញ។ ករណីផុសឡើងក្នុងចេតណាដើម្បីអោយគ្រប់គ្នាក្រោកឈរតស៊ូដើម្បីតែងម៉ូសាជាថ្មីសូមបង្ហាញមុខ ហើយនិយាយការពិតនៅពីក្រោយខ្នងអោយហ្វែនៗបានដឹងផង។

អត្ថបទដោយ សា