កប់ណាស់! Baifern ​ទៅលេងសមុទ្រលើកនេះ តែងខ្លួនសាមញ្ញៗតែស្រស់ស្អាតខ្លាំងតែម្ដង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Baifern ​ដែលបច្ចុប្បន្ននេះនាងកំពុងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង មិនថាតាមរយៈការបង្ហាញខ្លួនក្នុងសិល្បៈ ឬក៏ក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំង នៅពេលឃើញនាងបង្ហោះរូបភាពក្នុងដំណើរកំសាន្តទៅកាន់មាត់សមុទ្រ ដែលក្នុងនោះយើងបានឃើញនាងតុបតែងខ្លួនជាមួយសម្លៀកបំពាក់យ៉ាងសាមញ្ញា ពោលមិនមែនជាឈុតប៊ីគីនីដូចគ្នានោះទេ​ តែឈុតសាមញ្ញនោះពិតជាធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោរនិងសុីជាមួយធម្មជាតិខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ មិនថាតុបតែងខ្លួនបែបណានោះទេ មើលទៅនៅតែស្រស់ស្អាតខ្លាំង និងសុីដាច់គេតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី