ស្ទើរមិនជឿថាជាមនុស្សតែមួយ!! a_supachai1 បង្ហាញរូបខ្លួនកាលសម័យមុន ឃើញហើយស្ងប់ស្ងែងការខិតខំប្រឹងប្រែងរបស់គាត់ជាខ្លាំង!!

ទាក់ទងនឹងរឿងសម្ផស្សលោក a_supachai1​ ត្រូវបានគេអោយឈ្មោះថាជារាជនីជាប់ចំណាត់ថ្នាក់លេខមួយរឿងព្យាយាមស្អាតជាងមុនតាំងពីដើមមក រហូតមកទល់ពេលនេះទាំងទម្រង់មុខ គ្រោងដងខ្លួនរបស់គាត់បានក្លាយជាស្ត្រីពេញលក្ខណ:ដូចមិត្តភក្តិក្នុងក្រុមហើយ។

ចុងក្រោយនេះគាត់បានបង្ហោះរូបភាពអោយប្រៀបធៀបដើម្បីអោយដឹងថាគាត់បានមកឆ្ងាយណាស់ ចាប់តាំងពីចំនុចសូន្យមានរូបរាងជាមនុស្សប្រុស សម្បុរស្រអែម មានធ្មេញមិនត្រង់ជួរ ពេលនេះបានក្លាយជានារីម្នាក់ដែលមានដងខ្លួលស្រឡូន ស្បែកសហ្មត់រលោង ចង្កេះតូចរៀវដូចស្រីទាវទេពកញ្ញាតែម្តង។

បានឃើញរូថតដែលអ្នកចាត់ការល្បីល្បាញរូបនេះបានផុសហើយ ហ្វែនៗនិងតារាៗដែលជាមិត្តភក្តិរបស់គាត់បាននាំគ្នាចូលមកខមមិនសសើរពីសេចក្តីខិតខំប្រឹងប្រែងផ្លាស់ប្តូរខ្លួនឯង ក៏ដូចជាចំនួនទឹកប្រាក់ដែលគាត់បានជះលើសម្រស់យ៉ាងច្រើនកុះករ។

អត្ថបទដោយ សា