Admin ថ្មីក្នុងហ្វេសប៊ុកផេករបស់តែងម៉ូមិនមែនលំៗទេ ចូលស្រង់យករូបភាពនិងវីដេអូដែលគេលុបចោលបានមកវិញទាំងអស់!!

បានត្រឡប់មកក្តៅគគុកឡើងវិញម្តងទៀតហើយពេលនេះ សម្រាប់រឿងក្តីតែងម៉ូដែលស្ទើរតែបញ្ចប់ដោយគ្នាយុត្តិធម៌អ្វីទាំងអស់ ដោយព្រោះពេលនេះមានជនអាថ៌កំបាំងម្នាក់បានចូល Hack ហើយចាប់ផ្តើមបង្ហោះរូបភាពកម្រគួរអោយសង្ស័យជាច្រើន និងជាបន្តបន្ទាប់។

អ្វីដែលយើងទទួលបាននៅពេលនេះគឺរូបភាព ប្រយោគនាំគិតថានៅមានខ្លីបវីដេអូន និងរូបភាពបង្ហាញថាតែងម៉ូត្រូវបានគេធ្វើបាបរហូតដល់បាត់បង់ជីវិតជាច្រើនទៀត។ Admin ថ្មីបានប្រាប់យ៉ាងច្បាស់ថាតារាស្រីមិនមែនធ្លាក់ទឹកដោយខ្លួនឯងនោះទេ គាត់នៅមានភស្តុតាងបន្ថែមទៀត បងប្អូនអ្នកស្រលាញ់យុត្តិធម៌អាចរងចាំទស្សនា និងជួយគ្នាវិនិច្ឆ័យបាន។

បណ្តាំចុងក្រោយទៅជនជាប់ចោទ ឬជនដៃដល់ធ្វើអោយតារាស្រីស្លាប់យ៉ាងអណោចអធមថា “អ្នកឯងមានសម្ថភាពលុបភស្តុតាងចោល ពួកយើងក៏មានសមត្ថភាពទៅកកាយយកវាត្រឡប់មកវិញបានដែល យល់ល្អនាំគ្នាសារភាពអោយហើយទៅដើម្បីបានទោសស្រាល”។ ហើយទាក់ទងនឹងរឿងនេះបងប្រុសរបស់តែងម៉ូក៏បានចេញមុខមកនិយាយពីអារម្មណ៍ខ្លួនចំពោះជនអាថ៌កំបាំងថា “ខ្ញុំមិនស្គាល់អ្នកឯកក៏ពិតមែន ប៉ុន្តែមានភស្តុតាងប៉ុន្មានបង្ហោះមកអោយអស់ណា ខ្ញុំរងចាំជួយគាំទ្រ”។

អត្ថបទដោយ សា