រូបភាពនាំសង្ស័យ!! Naphat_nine និង តួឯកស្រី Baifernbah ចាប់ផ្តើមដើរលេងជាមួយគ្នា?!!

ទោះបីម្ចាស់ខ្លួនបានអោយសម្ភាសន៍ជាច្រើនលើកជាច្រើនសារថាពេលនេះពួកគេជាមិត្តភក្តិនឹងគ្នា មិនទាន់គិតដល់រឿងអភិវឌ្ឈន៍ទំនាក់ទំនងជាមួយគ្នាយ៉ាងណាក៏ដោយ ហ្វែនៗនៅតែមានសង្ឃឹមនៅតែគាំទ្រអោយអ្នកទាំងពីរទាក់ទងគ្នាមែនទែនពីព្រោះពួកគេសាកសមគ្នាខ្លាំង។ ចុងក្រោយអ្នកទាំងពីរផុសរូបស្រដៀងគ្នាបណ្តាលអោយអ្នកគាំទ្រជាច្រើននាក់ញញឺមមុខរីក សប្បាយអជាខ្លាំង។

បន្ទាប់ពីបានផុសថាខ្លួនចាប់ផ្តើមចង់មានសង្សារ តួឯកស្រី baifernbah បានបង្ហោះរូបខ្លួននិងអ្នកចាត់ការនាំគ្នាធ្វើដំណើរកំសាន្តនៅឆ្នេរសមុទ្រ និងទឹកធ្លាក់យ៉ាងសប្បាយរីករាយ។ ដំបូងមិនសូវគិតច្រើន ឬសង្ស័យអ្វីនោះទេគិតថានាងគ្រាន់តែចង់សម្រាក់លំហែរក្រោយបានធ្វើការងារយ៉ាងធ្ងន់ធ្ងរមួយរយ:មុន ប៉ុន្តែ…

គ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលថ្ងៃនេះលោក naphat_nine បានផុសរូបរបស់ខ្លួននៅក្នុងអ៊ិនស្តាក្រាមដែល។ រូបថតរបស់អ្នកទាំងពីរដូចនៅកន្លែងតែមួយ នាំអោយអ្នកគាំទ្រសប្បាយចិត្តព្រោះជឿថាពួកគេបានទៅធ្វើដំណើរកំសាន្តជាមួយគ្នា បើអីចឹងមែននោះមានន័យថាមិនមែនត្រឹមជាមិត្តភក្តិទៀតទេ ពួកគេអាចសម្រេចចិត្តទាក់ទងគ្នាលើសពីមិត្តភក្តិហើយពេលនេះ។

អត្ថបទដោយ សា