Account តែងម៉ូចាស់ត្រូវគេបិទចោល ពេលនេះបង្កើតហ្វេកប៊ុកថ្មីផុសសារសាហាវជាងមុនទៀត!!

ជៀសមិនផុសពីរឿងក្តីតែងម៉ូដែលធ្វើអោយមហាជនមិនអស់ចិត្តរហូតមានអ្នកចូល Hack Account ហ្វេសប៊ុករបស់នាងដើម្បីផុសបង្ហាញពីភស្តុតាងផ្សេងៗដែលត្រូវបានគេលុបចោលនៅក្នុងថ្ងៃកើតហេតុ។ កាលពីម្សិលមិញសង្គមថៃបានពុះកញ្ជ្រោលពេញមួយយប់ព្រោះជនអាថ៌កំបាំងនោះបានផុសរូប និងវីដេអូគួរអោយចាប់អារម្មណ៍ជាបន្តបន្ទាប់។

ថ្ងៃនេះភ្ញាក់ឡើងជាមួយពត៌មានថា Account “Happy Melon Patcharaveerapong” ត្រូវបានគេបិទចោលដោយសង្ស័យថាអ្នកដែលបញ្ជារអោយគេបិទនោះជាជនខិលខូចដែលបានបង្ករអោយតែងម៉ូបាត់បង់ជីវិត។ ប៉ុន្តែរឿងវាមិនចប់ត្រឹមជនមានអំណាចបញ្ជារអោយគេបិទ Account តែម៉ូនោះទេ ពីព្រោះហ្វេសប៊ុកចាស់ត្រូវគេដកចេញ ពេលនេះហ្វេសប៊ុកថ្មីចេញមុខមកព្រមជាមួយរូបភាព និងសារចាក់ដោតកាន់តែខ្លាំងជាងមុន។

ហ្វេសប៊ុកថ្មីឈ្មោះ Happy Melon Official ដែលចេញមុខមកព្រមជាមួយផុសថ្មីនិយាយថា “នៅមានភស្តុតាងជាច្រើនទៀត មុនពេលដុតខ្ញុំ បិទហ្វេសប៊ុកបានតែកុំគិតថាអាចបិទមាត់ខ្ញុំមិនអោយនិយាយកាពិត 🔪🩸” និងផុសមួយទៀតនិយាយថា “បងប្រុសម្នាក់នេះនាំខ្ញុំទៅសណ្ឋាគា ខ្ញុំសួរថាទៅធ្វើអ្វីគាត់ប្រាប់ថាទៅរងចាំមិត្តភក្តិ បើចង់ដឹងថាខ្ញុំព្រមទៅជាមួយគាត់ឬទេយើងត្រូវតាមដានជាបន្តណា!🔪🩸”។

អត្ថបទដោយ សា