ភស្តុតាងថ្មី!! អ្នកនៅខាងក្រោយទូកមិនមែនជាតែងម៉ូ តែជាមិត្តសំលាញ់របស់នាង ហើយរឿងនេះពិតជាពាក់ព័ន្ធជាមួយសណ្ឋាគាដែលទើបបិទមែន!!

ពុះកញ្ជ្រោលខ្លាំងណាស់ពីរថ្ងៃចុងក្រោយនេះសម្រាប់ហេតុការណ៍មានជនអាថ៌កំបាំងម្នាក់ចេញមុខប្រឆាំងនិងទង្វើអយុត្តិធម៌របស់ក្រុមប៉ូលីសដែលធ្វើការក្រោយអំណាច និងទឹកប្រាក់របស់មនុស្សមួយចំនួន។​ បុគ្គលម្នាក់នោះចេញមកដើម្បីបំបោសបំបោរប្រជាជនថៃអោយនាំគ្នាក្រោកឈតតាំងដើម្បីស្វែងរកយុត្តិធម៌អោយតែងម៉ូសាជាថ្មី។

ហើយគាត់កំពុងធ្វើបានសម្រេចនាពេលនេះព្រោះមហាជនទាំងក្នុង និងក្រៅប្រទេសកំពុងគាំទ្រគាត់ពេញទំហឹងយ៉ាងអស់ពីកំលាំងកាយចិត្ត។ សកម្មភាពថ្មីចាប់ផ្តើមពីការចូល hack Account ហ្វេសប៊ុករបស់តារាស្រីហើយផុសរូបភាពនិងភស្តុតាងជាសារយ៉ាងច្រើនសន្ធឹកសន្ធាប់អោយគ្រប់គ្នាបានឃើញក៏ដូចជាបានដឹង។

មានរូបនិងវីដេអូជាច្រើនណាស់ដែលបុគ្គលម្នាក់នោះបាននាំយកមកបង្ហាញនៅក្នុងហ្វេសប៊ុក ហើយចុងក្រោយបំផុតនោះគឺរូបបញ្ជាក់ថាតែងម៉ូមិនបាននៅក្រោយទូកដូចដែល “សិន” បានផ្តល់ពត៌មានអោយប៉ូលីសនោះទេផ្ទុយទៅវិញអ្នកដែលនៅក្នុងរូបភាពគឺជាសិននិងកាតិក។

សារសំខាន់មួយទៀតដែលទើបតែផុសថ្មីៗនេះជាការរៀបរាប់ពីរឿងរ៉ាវទាក់ទងនឹងសណ្ឋាគា ដោយបានផុសរូបហាយសូ “រ៉ូបឹត” ហើយបានសសេរ Caption ថា “បងប្រុសម្នាក់នេះនឹងនាំខ្ញុំទៅសណ្ឋាគា ខ្ញុំសួរថាទៅធ្វើអ្វីគាត់ថាទៅចាំមិត្តភក្តិ 🔪🩸”។

អត្ថបទដោយ សា