ម៉ែជាអ្នកនៅពីក្រោយខ្នង?!! មេធាវីតាំផុសថា “បើចង់ដឹងថានរណាជាអ្នកប្រើ Facebook របស់តែងម៉ូអោយទៅសួរម៉ែ”!!

បានក្លាយជាប្រធានបទដែលធ្វើអោយមហាជននាំគ្នាតាមដានយ៉ាងជក់ចិត្ត មានរូបភាពនិងភស្តុតាងច្រើនណាស់ត្រូវបានគេយកមកផុសនៅក្នុងហ្វេសប៊ុកផេករបស់តារាស្រីតែងម៉ូ ដោយពុំទាន់មាននរណាដឹងថាបុគ្គលអាថ៌កំបាំងម្នាក់នោះជានរណានោះទេ។ ចុងក្រោយទទួលបាន Update ពីលោកមេធាវីដែលស្រលាញ់តែងម៉ូបំផុតអំពីប្រភពដែលបណ្តាលអោយមានប្រធានបទទាំងអស់នេះ។

លោកមេធាវីតាំបានផុសនៅក្នុង ហ្វេសប៊ុកផេករបស់ខ្លួនថា “(សង្ខេប) កាលខ្ញុំទៅទីក្រុងប៉ារីសម៉ែបានទាក់ទងសុំការពិភ្សាខ្លះៗពីខ្ញុំ ខ្ញុំទទួលស្តាប់បានខ្លះៗហើយបានប្រាប់ម៉ែថាចាំត្រឡប់មកថៃវិញចាំជួបនិយាយគ្នា តែរឿងនេះក៏បានកើតមុនពេលដែលបាននិយាយគ្នា។ ផ្ទាល់ខ្លួនខ្ញុំជឿថាពេលនេះម៉ែបានជួបអ្នកផ្តល់ប្រឹក្សាថ្មីដែលជួយរៀបគម្រងការតបតរ ហើយម្នាក់នោះជាបុគ្គលដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ដូច្នេះហើយចង់ដឹងថាជានរណា អោយទៅសួរម៉ែរបស់តែងម៉ូ”។

រាងចម្លែកបន្តិចប៉ុន្តែវាក៏ល្អដែលពីព្រោះបើវាជាការពិតមែនមានន័យថាម្តាយតែងម៉ូក៏នៅចង់តស៊ូរកយុត្តិធម៌អោយកូនស្រីដដែល ដែលលើកនេះគាត់សុំមិននៅក្រោមបញ្ជាររបស់ម៉ូលីសឬអ្នកមានអំណាចអ្វីទាំងអស់ គាត់សុំធ្វើបែបប្រជាជនភាពច្រើនកំពុងធ្វើសុំយុត្តិធម៌ពិតប្រាកដក្នុងនាមជាគ្រួសារជនរងគ្រោះ។

អត្ថបទដោយ សា