ម្សិលមិញនៅសុខភាពល្អធម្មតានៅឡើយ ថ្ងៃនេះមានរឿងអ្វីកើតឡើង Kongthappeak ត្រូវចូលមន្ទីពេទ្យភ្លាមៗ!

លោក kongthappeak បានក្លាយជាតួឯកប្រុសដែលកំពុងពេញនិយម និងទទួលបានចំណាប់អារម្មណ៍របស់មហាជនជាច្រើនរហូតមានឈ្មោះឡើងទទួលពានរង្វាន់ជាតារាប្រុសឆ្នើមគ្រប់វេទិការចែករង្វាន់ទាំងអស់តែម្តង។ ចុងក្រោយទើបតែទទួលបានរង្វាន់ពីរក្នុងពេលតែមួយបណ្តាលអោយចំនួនអ្នកគាំទ្ររបស់គាត់កាន់តែច្រើនឡើងៗ។

សម្តែងក្តីត្រេកអរមិនទាន់បានប៉ុន្មានផង ថ្ងៃនេះលោក kongthappeak បានធ្វើអោយហ្វែនៗរបស់គាត់ព្រួយបារម្មណ៍ពីគាត់ជាខ្លាំងពីព្រោះនៅសុខៗគាត់ផុសរូបខ្លួនឯងនៅក្នុងមន្ទីពេទ្យ ព្រមជាមួយ Caption ថា “I’ll be fine na kub Don’t worry ☺️💙 រក្សាសុខភាពខ្លួនឯងផងណា!”។

ចូល Admit ភ្លាមៗបែបនេះប្រហែលមិនមែនធ្លាក់ខ្លួនឈឺលំៗនោះទេ តារាប្រុសរបស់យើងប្រហែលជួបឧបទវហេតុក្នុងកំឡុងពេលបំរើការងារ ឬក៏ខិតខំហ្វឹកហាត់ខ្លួនឯងដើម្បីការងាររហូតធ្លាក់ខ្លួនឈឺ។ កំឡុងពេលសម្រាកព្យាបានមានតារាច្រើនណាស់ដែលចូលមកសម្តែងក្តីបារម្មណ៍ និងជូនពរអោយគាត់ឆាប់ជាសះស្បើយគ្រប់គ្នា​ សូម្បីអ្នកដឹកនាំរឿងល្បីក៏មកសួរសុខទុក្ខគាត់ដល់មន្ទីពេទ្យផងដែល។

អត្ថបទដោយ សា