ម្តាយតែងម៉ូប្រកាសក្តែងៗថាពេលនេះគាត់ជឿថារឿងក្តីរបស់តែងម៉ូជារឿងឃាតកម្ម!! ម៉ែចាប់ផ្តើមគិតរកជំនួយការថ្មីមកជួយគាត់ហើយ!

ភស្តុតាងដែល Hacker បានផុសជាបន្តបន្ទាប់បានធ្វើអោយគ្រប់គ្នាត្រឡប់មកអាណិតតែងម៉ូ ហើយគិតថានាងបាត់បង់ជីវិតដោយស្នាដៃរបស់មនុស្សដែលនាងគិតថាគេស្រលាញ់នាងដូចដែលនាងបានស្រលាញ់។ ចុងក្រោយម្តាយរបស់តារាស្រីក៏បានចូលឈ្មោះជាម្នាក់ក្នុងចំណោមមនុស្សរាប់លានដែលដែលកំពុងគិតថាតែងម៉ូត្រូវគេសម្លាប់។

ដោយអ្នកម្តាយបានអោយសម្ភាសន៍នៅក្នុងកម្មវិធីទូរទស្សន៍មួយតាមទូរស័ព្ទថា “កូនស្រីរបស់គាត់ត្រូវគេសម្លាប់ គាត់ជឿថាយ៉ាងនោះ”។ បន្ទាប់ពីអោយសម្ភាសន៍ពីចំណាប់អារម្មណ៍ គាត់បាននិយាយទៅកាន់បុគ្គលអាថ៌កំបាំងថាមានភស្តុតាងអ្វីខ្លះបញ្ចេញអោយអស់មកគាត់នឹងជួយអោយអស់ពីសមត្ថភាពដើម្បីរកយុត្តិធម៌អោយតែងម៉ូ។

ចុងក្រោយម៉ែបញ្ចប់ដោយបាននិយាយថាអ្នកដែលមានសិទ្ធ និងមាន Password របស់តែងម៉ូគឺកាតិកម៉ែគិតថាកាតិកអាចជាម្នាក់ក្នុងចំណោមអ្នកដែលគាត់សង្ស័យថាជាមនុស្សដែលព្យាយាមធ្វើអ្វីម្យ៉ាង។

អត្ថបទដោយ សា