តួឯកប្រុសតួឯកស្រីរឿងក្តីតែងម៉ូ ចុងក្រោយទៅមិនដល់ត្រើយ បែកបាក់ទាំងល្អក់កករនឹងគ្នា!!

មិត្តអ្នកអានប្រហែលបានដឹងស្រាប់ហើយថាមុនពេលដែលមានវត្តមាន “បាំងចែក” អ្នកកាន់ផេកហ្វេសប៊ុកផ្លូវការណ៍របស់តែងម៉ូនាពេលបច្ចុប្បន្ននេះ លោកមេធាវីដេឆានិងម្តាយរបស់តែងម៉ូត្រូវរ៉ូវគ្នាខ្លាំងណាស់។ ពួកគាត់តែងតែការពារគ្នានឹងគ្នា សុខចិត្តអោយមហាជនជេរិះគន់តែមិនព្រមទម្លាយភាពអាក្រក់រវាងគ្នានឹងគ្នាលើយ។

ប៉ុន្តែក៏ទៅមិនដល់ត្រើយ ម្តាយតែងម៉ូសម្រេចចិត្តទៅទុកចិត្តមនុស្សថ្មី មនុស្សដែលគ្រប់គ្នាក៏ដឹងថាគ្រោះថ្នាក់កម្រិតណាចំពោះសង្គមសព្វថ្ងៃ។ បន្ទាប់ពីទទួលបានទ្រនំថ្មីជាមួយក្តីសង្ឃឹមថ្មីហើយម្តាយតែងម៉ូ និងលោកមេធាវីដេឆាចាប់ផ្តើមមានភាពមិនចុះសម្រុង ហើយចាប់ផ្តើមលាក់បាំងគ្នាទៅវិញទៅមក។

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះមិនពេញចិត្តខ្លាំងដល់ថ្នាក់លោកមេធាវីដេឆាផុសប្រកាសប្រាប់អ្នកសាពត៌មានទាំងអស់ថាចាប់ពីពេលនេះតទៅគាត់មិនមែនជាមេធាវីរបស់ម្តាយតែងម៉ូទៀតហើយ។ មាត់ប្រាប់ថាចប់គ្នាដោយល្អមិនមានទំនាស់អ្វីទេ ប៉ុន្តែទង្វើនិងសម្តីមួយចំនួនរបស់លោកមេធាវីនៅក្នុងកម្មវិធី Hone-Krasae បានបញ្ជាក់យ៉ាងច្បាស់ថាឈ្លោះគ្នា លោកមេធាវីត្រូវម្តាយតែងម៉ូធ្វើបាបផ្លូវចិត្ត (ប្រែចិត្ត) ហើយពេលនេះក៏មិនសូម្បីចង់ឃើញមុខគ្នា។

អត្ថបទដោយ សា