ក្ដៅៗ! ពេលនេះប៉ូលិសកោះហៅអ្នកទាំង ៦ សួរចម្លើយជាថ្មីពាក់ព័ន្ធក្តី Tangmo ក្រោយមានបណ្ដឹងសងជម្ងឺចិត្តរហូតដល់….!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលបែកធ្លាយរូបភាព និងវីដេអូ ថ្ងៃកើតហេតុរបស់អតីតតារាស្រី Tangmo ជាបន្តបន្ទាប់មក រឿងក្ដីរបស់នាងក៏ត្រូវបានសមត្ថកិច្ចបើកការសើបអង្កេតឡើងវិញម្ដងទៀត ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនរំភើបចិត្តនិងសង្ឃឹមថារឿងក្ដីនេះឆាប់រកយុត្តិធម៍ឃើញផងដែរ។

យ៉ាងណាមិញស្រាប់តែប៉ុន្មានម៉ោងមុននេះ សារព័ត៌មានថៃបានចុះផ្សាយថា ពេលនេះប៉ូលិសបានកោះហៅអ្នកទាំង៦នាក់ ដែលពាក់ព័ន្ធក្នុងរឿងក្ដីនេះ មានដូចជា Gatick, Sand, Por, Job, Robert និង Amm ចូលទៅសួរចម្លើយសារជាថ្មីម្ដងទៀតហើយ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែរ បើតាមការបញ្ជាក់ មូលហេតុដែលបូលិសកោះហៅ អ្នកទាំង ៦នាក់នោះម្ដងទៀត ដោយសារ ប៉ូលិសទើបតែទទួលពាក្យបណ្តឹងទាមទារសងជំងឺចិត្ត និង ថ្លៃខូចខាតចំនួន ២០០ លានបាត ប្រមាណជាង ៥ លាន ៨ សែនដុល្លារ ពីគណបក្ស ស្រ៊ីវិល័យថៃ ដែលជាអ្នកកាន់កាប់រឿងក្តីឲ្យ Tangmo ថ្មីនេះឯង។

គួរបញ្ជាក់ផងដែរថា នេះជាការកោះហៅលើកទី៨ហើយ ចំពោះរឿងក្ដីអតីតតារាស្រី Tangmo ហើយការកោះហៅលើកនេះ ត្រូវសួរ និង ពិនិត្យវត្ថុតាងលើបទចោទប្រកាន់ខុសៗគ្នា ហើយគ្រប់គ្នាក៏សង្ឃឹមថានឹងទទួលបានលទ្ធផលល្អផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី