រឿងថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៣កំពុងធ្វើអោយទស្សនិកជនពុះកញ្ជ្រោលព្រោះតួឯកប្រុសស្រី សុទ្ធតែជាតារាកំពូលទាំងអស់!
អាចនិយាយបានថារឿងមនោសញ្ចេតនាអប់រំជីវិតបែបគ្រួសារ “mummy i love you” បានទាក់ទាញចំណាប់អារម្មណ៍ សំណើររបស់ប្រជាជនថៃនិងហ្វែនៗរបស់បុស្តិ៍លេខ៣អស់មួយរយ:ហើយកំពុងឈានចូលវគ្គបញ្ចប់ផងដែល។ បណ្តាលអោយមានការផ្សព្វផ្សាយបើកបង្ហាញរឿងថ្មីដែលត្រៀមខ្លួនចូលមកបំរើអារម្មណ៍បន្ត ដែលឃើញតែ ផ្ទាំងផ្សព្វផ្សាយហើយហ្វែនៗនាំគ្នាអង្គុយចាំមើលតែម្តង។
រឿង ” #คู่เวร #MyFriendTheEnemy” ត្រៀមចាក់ផ្សាយនៅក្នុងសប្តាហ៍ក្រោយ លេងក្នុងថ្ងៃ សុក្រ-សៅរ៍-អាទិត្យ វេលាម៉ោង 20:20នាទីយប់តទៅ។ វាជាសាច់រឿងនិយាយអំពីការរាប់អានមិត្តភក្តិនៅក្នុងសង្គមបច្ចុប្បន្ន អមជាមួយស្នេហារបស់យុវវ័យមួយក្រុមដែលទម្រាំទទួលបានសន្តិភាព និងត្រូវរ៉ូវគ្នាពួកគេត្រូវឆ្លងរឿងរ៉ាវដ្រាម៉ារួមគ្នាច្រើនណាស់។
មិនលើកយកមកនិយាយមិនបាននោះគឺតួអង្គទាំងបួនរបស់រឿងដែលក្នុងនោះមានលោក pon_nawasch ចូលខ្លួនមកសម្តែងជាតួឯកប្រុសដែលមានលក្ខណ:សម្បត្តិ “និស្ស័យមិនល្អតែប្រកដប្រជា ស្មោះត្រង់”, កញ្ញា patriciagood ជាតួឯកស្រីដែលចូលចិត្តត្រង់ៗចំៗ ហើយស្រលាញ់មិត្តភក្តិខ្លាំងជាងអ្វីទាំងអស់,
កញ្ញា momonchanok ជាតួឯកស្រីដែលសម្តែងចេញមកទន់ភ្លន់គួរអោយស្រលាញ់ប៉ុន្តែពិសពល់ល្បិចច្រើន និងចុងក្រោយប្រុសសង្ហារ gxxod ជាមនុស្សដែលកក់ក្តៅ ត្រឹមត្រូវនិងចិត្តល្ពខ្លាំង។
អត្ថបទដោយ សា







