ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះភរិយាតារាសម្ដែងថៃលោក Beam កំពុងតែពរពោះកូនភ្លោះនៅក្នុងផ្ទៃលើកទី២ ហើយលើកនេះអ្នកទាំងពីរក៏បាននិយាយទំាងមិនលាក់លៀមផងដែរថា បានចាក់មេជីវិតដើម្បីយកកូនភ្លោះនេះ។

យ៉ាងណាមិញថ្មីៗខណៈចូលរួមកម្មវិធីជជែកកម្សាន្ត ពេលពិធីករសួរថា កូនក្នុងផ្ទៃជាភ្លោះស្រី ឬ ភ្លោះប្រុស ភរិយាលោក Beam បាននិយាយថា ក្នុងការចាក់មេជីវិតយកកូនលើកនេះ នាងមិនបានកំណត់ថាយកភេទណានោះទេ តែភ្លាមនោះ Beam ស្រាប់តែឆ្លើយថា មានកូនស្រី។
ហើយពេលឆ្លើយបែបនេះហើយ ពិធីករក៏សួរបញ្ជាក់ទៀតថា តើមានកូនស្រីម្នាក់មែនទេ? ពេលនេះអ្នកទាំងពីរក៏ញញឹមញញែម និងមិនបានឆ្លើយតបអ្វីនោះទេ ជាហេតុធ្វើឲ្យហ្វេនៗគ្រប់គ្នាគិតថាកូនភ្លោះក្នុងផ្ទៃលើកនេះប្រាកដជាមានស្រីហើយ។
លើសពីនេះភរិយាលោក Beam ក៏បានបញ្ជាក់ដែរថាមូលហេតុដែលសម្រេចចិត្តថាមានកូនភ្លោះមួយគូទៀត ក៏ព្រោះចង់មានកូនច្រើន ហើយណាមួយក៏បានទុកមេជីវិតនៅមន្ទីរពេទ្យរួចស្រេចផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី