តារាស្រី baifernbah ថាខ្លួនបានត្រឡប់មកឆ្កួតសាជាថ្មីឡើងវិញ បន្ទាប់ពីមានដំណើរកំសាន្តហើយ!!

រាជនីសម្រស់ តារាស្រី Rating ឡើងខ្ពស់ត្រដែតត្រូវលើកអោយកញ្ញា Baifernbah ដែលសព្វថ្ងៃនេះយើងឃើញរូបនាងនៅគ្រប់ទីកន្លែង នៅពាសពេញបណ្តាញសង្គម។ ទាំងអស់នេះដោយសារតែការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចង់អោយការងារចេញមកល្អប្រសើររបស់នាងទាំអស់។

គ្រប់ពេលដែលនាងដាក់ចិត្តដាក់កាយធ្វើការងារកញ្ញា Baifernbah មិនខ្វល់ខ្វាយពីខ្លួនឯងមិនចាប់អារម្មណ៍លើដ្រាម៉ាតាមអ៊ិនធឺណែតអ្វីឡើយ រឿងដែលនាងធ្វើតែម្យ៉ាងគត់នោះគឺទន្ទេញប៉ារ៉ូល ហាត់សមសម្តែង និងថតឃោសនាផ្សេងៗដែលនាងចាំបាច់ត្រូវបំពេញអោយអតិថិជនរបស់នាង។ រហូតមានថ្ងៃខ្លះហត់ដល់ថ្នាក់យំស្រែកប្រាប់មិត្តភក្តិ ប្រាប់លោក naphat_nine អោយជួយប្រាប់នាងថាត្រូវធ្វើយ៉ាងណាដើម្បីអោយល្អជានេះទៀតផង។

After Footer (Active) - damrei Mr1 Zone2

មួយរយ:មុននេះបន្តិចដោយសារស្រ្តែសខ្លាំងយើងឃើញកញ្ញា Baifernbah បានព្យាយាមដកឃ្លារធ្វើដំណើរកំសាន្តជួបជុំគ្រួសារ ដើរលេងរួមជាមួយក្រុមមិត្តភក្តិយ៉ាងសប្បាយរីករាយ។ ប៉ុន្តែចូលខែថ្មីនេះនាងបានត្រឡប់មកវិញហើយ ត្រឡប់មកទទួលខុសត្រូវការងារទាំងអស់របស់ខ្លួនដោយការយកចិត្តទូកដាក់ដដែលដូចមុន ហើយ Baifernbah ម្ចាស់ខ្លួនក៏បានសារភាពថា “នាងជាមនុស្សឆ្កួតនឹងការងារ” នៅក្នុង Story អ៊ីនស្តាក្រាម។

អត្ថបទដោយ សា