មិនដែលធ្វើអោយហ្វែនៗខកបំណងសូម្បីម្តង!! រូបចុងក្រោយរបស់ Baifernbah ធ្វើអោយគេចូល like ស្ទើរផ្ទុះអ៊ិនស្តាក្រាម!!
រឿងសម្រស់បែបធម្មជាតិរបស់តារាស្រីថៃយើងមិននិយាយដល់កញ្ញា Baifernbah មិនបានទេ។ តារាស្រីរបស់យើងស្រស់ស្អាតបានគ្រប់ចំនុចតាំងពីកំនើតមិនចាំបាច់ចូលពេទ្យកែប្រែត្រង់ណានោះឡើយ។ អាយុកាន់តែច្រើន ការងារកាន់តែច្រើននាងកាន់តែស្រស់ស្អាតជាងមុន រហូតស្រីៗដូចគ្នាឆ្ងល់ថាហេតុអ្វី ហេតុអ្វីនាងមិនចេះចាស់?
នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនកញ្ញាបៃហ្វឺនបានផុសរូបមួយសន្លឹក ដែលរូបនោះទទួបានការកោតសសើរពីសំណាក់មិត្តភ្តិនិងហ្នែនៗច្រើនគួរជាទីកត់សំគាល់។ នាងតុបតែងខ្លួនបែបហាយសូបង្ហាញទ្រូងតិចៗ មើលទៅដូចអ្នកនាងដែលមានអំណាច និងថាមពលខ្លាំងរបស់សង្គមបច្ចចុប្បន្នយ៉ាងខ្លាំង។
នាងស្អាតរហូតហ្វែនៗហែរនាំគ្នាចូលមកខមមិនបង្ហាញពីចិត្តស្រលាញ់ ប្រាប់ថាចូលចិត្តស្តាយល៍តុបតែងខ្លួនថ្មី និងនាំគ្នាសួររករូបមន្តបន្ថែមភាពស្រស់ស្អាតពីនាងបាក់ទឹកបានដីតែម្តង។
អត្ថបទដោយ សា






