នៅមិនទាន់ចប់ទេសម្រាប់ដំណើរកំសាន្តក្រៅប្រទេសជាមួយគ្នាជាលើកដំបូងរបស់គូស្នេហ៍តារា lekteeradetch – bow_maylada ដែលមានរូបភាពនិងវីដេអូនជាច្រើនផុសអោយហ្វែនៗបានចូលរួមទស្សនាជាមួយ។ ពិសេសបំផុតនោះគឺអ្នកទាំងពីរចាប់ផ្តើមផុសរូបគូអោយគ្រប់គ្នាបានឃើញបន្ទាប់ពីមិនដែលបង្ហាញសូម្បីមួយចាប់តាំងពីទាក់ទងគ្នា។
ថ្មីៗនេះកញ្ញា bow_maylada បានផុសរូបភាពគូជាមួយមិត្តប្រុសនៅក្នុងអ៊ិនស្តាក្រាមដែលនៅពីក្រោយទូរស័ព្ទរបស់នាងមានបិទរូបគូទៀត មើលទៅនាងងប់ងល់នឹងស្នេហាគ្រាថ្មីរបស់នាងជាខ្លាំង។ គ្រប់របស់ដែលនៅជាប់ខ្លួនរបស់តារាស្រីរមែងមានរបស់តំណាង ឬរូបមិត្តប្រុសជានិច្ច។
និយាយរួមទៅខ្យូតខ្លាំងពេញចិត្តហ្វែនៗស្តូកតែម្តងហើយពេលនេះ អ្នកគាំទ្រនិងមិត្តភក្តិរបស់អ្នកទាំងពីរនាំគ្នាចូលមកសម្តែងក្តីរំភើប ចិត្តសប្បាយដែលបានឃើញពួកគេស្វីត ហើយមួយចំនួនទៀតក៏ចូលមកប្រាប់ថាច្រណែនចង់បានស្នេហាល្អៗដូចគូ lekteeradetch – bow_maylada ។ នៅមិនទាន់ចប់ទេAdmin ជឿថានៅមានរូបគូ និងទិដ្ឋភាពគួរអោយស្រលាញ់ច្រើនទៀតដែលនឹងត្រូវយកមកផុសបង្ហាញអោយមើល ពីព្រោះដំណើរកំសាន្តនៅមិនទាន់ចប់ទេ អ្នកទាំងអស់គ្នាអាចរងចាំទស្សនាបាន!
អត្ថបទដោយ សា





