ហ្វែនៗរបស់តារាស្រី Mint_chalida មិនចាំបាច់រងចាំទស្សនាថ្វីដៃសំដែលរបស់តារាប្រចាំចិត្តយូនោះឡើង បន្ទាប់ពីរឿង “សានស្នេហា” ត្រូវបានបញ្ចប់ពេលនេះតារាស្រីប្រកាសចេញរឿងថ្មីមួយទៀតដែលធានាថាល្អប្លែកភ្នែកមិនចាញ់រឿងមុនៗទេ។ ហើយដែលសំខាន់បំផុតនោះគឺមានលោក nonkul តារាសម្តែងប្រុសដែលកំពុងផ្ទុះខ្លាំងនៅស្រុកក្រៅមកធ្វើជាតួឯកប្រុស!
រឿងថ្មីនោះមានចំណងជើងថា “ร้อยเล่ม เกมส์ออฟฟิศ” ត្រៀមយកមកចាក់ផ្សាយក្នុងទូរទស្សន៍បុស្តិ៍លេខ៣ក្នុងពេលឆាប់ៗនេះ។ ការរួមការងារជាលើកដំបូងរបស់កញ្ញា Mint_chalida ជាមួយលោក nonkul នឹងធ្វើអោយហ្វែនៗបានឃើញនៅទស្សនីយ៍ភាពដែលមិនធ្លាប់ឃើញពីមុនមក អារម្មណ៍របស់សាច់រឿងប្រហែលៗទៅហ្នឹងសេរីកូរ៉េខាងត្បូង។
ឃើញមុខតួឯកប្រុសតួឯកស្រីហើយគឺថាចង់មើលរឿងនោះភ្លាមៗតែម្តង សង្ឃឹមថាអ្នកដឹកនាំរឿងនឹងឆាប់ប្រកាសប្រាប់ពីថ្ងៃចាក់ផ្សាយអោយទស្សនិកជនបានដឹង។ ហើយសម្រាប់រឿងនេះទៀតសោតទាំងតួឯកស្រី Mint_chalida ទាំងលោក nonkul និយាយសម្តីដូចគ្នាថាសូមហ្វែនៗទាំងអស់គ្នាគាំទ្រហើយរងចាំទស្សនារឿងនេះ ពីព្រោះពួកគេបានដាក់សញ្ចេតនានិងបញ្ចេញថ្វីដៃអស់ពីសមត្ថភាពក្នុងការថតគ្រប់ឆាក។
អត្ថបទដោយ សា







