កប់ណាស់! ឧកញ៉ា ខេមរៈ សិរីមន្ត ទិញរថយន្តទំនើបជូនប្រពន្ធថ្ងៃកំណើតនិងដាក់ស្លាកលេខពិសេសនេះទៀត!(មានរូបភាព)
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កំពូលតារាចម្រៀងល្បីឈ្មោះ និងមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ដែលបច្ចុប្បន្ននេះលោកកំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល និងតែងតែបង្ហាញការយកចិត្តទុកដាក់ចំពោះប្រពន្ធកូនលោកជានិច្ច។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គ្រប់គ្នាបានឃើញ លោកបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅរលោង ម៉ាក Jeep ស៊េរីថ្មី ត្រូវបានគេដឹងថាមានតម្លៃរាប់ម៉ឺនដុល្លារ ហើយរថយន្តនោះលោកក៏បានបញ្ជាក់ថាជាកាដូដែលលោកបានទិញសម្រាប់ប្រពន្ធរបស់ខ្លួនក្នុងថ្ងៃខួបកំណើត អ្វីដែលពិសេស រថយន្តនោះបានប្រើស្លាកលេខពិសេសជាឈ្មោះរបស់លោកដែលជាស្វាមីថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជន ពិសេសអ្នកគាំទ្រជាច្រើនរបស់លោក ពិតជាកោតសរសើរ ការស្រលាញ់របស់លោកចំពោះភរិយា និងនាំគ្នាលួចច្រណែន និងរំភើបចិត្តជំនួសភរិយាលោកដែលមានស្វាមីល្អបែបនេះថែមទៀតផង៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី