ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាស្រីជើងចាស់ ដែលសព្វថ្ងៃជាអ្នកដឹកនាំរឿង Anne Thongprasom និង គូស្នេហ៍មានទំនាក់ទំនងស្នេហា មើលចិត្តគ្នាអស់រយៈពេលជាង២០ឆ្នាំហើយ ហើយកន្លងមកថ្វីត្បិតតែតារាស្រីរូបនេះបញ្ជាក់ពុំទាន់គិតគូរឿងរៀបការ តែហ្វេនៗជាច្រើនពិតជាចង់ឃើញថ្ងៃពិសេសអ្នកទាំងពីរយ៉ាងខ្លាំង។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ហ្វេនៗ និងមហាជនជាច្រើនពិតជាភ្ញាក់ផ្អើល និងផ្ទុះការសង្ស័យថាតើតារាស្រីរូបនេះ អាចនឹងមានដំណឹងល្អឆាប់ៗនេះឬ បន្ទាប់ពីឃើញម្ចាស់ហាងកាត់ដេរល្បីឈ្មោះមួយកន្លែង បានបង្ហោះរូបភាពតារាស្រីរូបនេះ កំពុងតែស្លៀករ៉ូបកូនក្រមុំយ៉ាងស្រស់ស្អាត និង ភ្ជាប់ជាមួយ Caption ដ៏គួរឱ្យសង្ស័យថា៖ «បើមិនប្រញាប់ ប្រយ័ត្នមានអ្នកទៅមុនណា Kimberly»។
តាមរយៈសារនេះ កំពុងតែធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការសង្ស័យ និងអន្ទះសារចង់ដឹងព័ត៌មានច្បាស់ការ ហើយក៏សង្ឃឹមថាតារាស្រីរូបនេះ នឹងមានដំណឹងល្អឆាប់ៗខាងមុខនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី