ចូលរួមអបអរសាទផង!! ទីបំផុតលោក notevises និងតារាស្រី patriciagood បានសម្រេចចិត្តរៀបកាជាមួយគ្នាហើយ!!

ជាពត៌មានដែលបានធ្វើអោយមិត្តភក្តិ និងក្រុមអ្នកគាំទ្ររំភើប សប្បាយចិត្ត ហើយនាំគ្នាចូលរួមសម្តែងក្តីរីករាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពោះសេចក្តីប្រកាសជាសាធារណ:ថាតារាស្រី និងមិត្តប្រុសសម្រេចចិត្តចាប់ផ្តើមជំពូកថ្មីរបស់ជីវិតរួមគ្នា បន្ទាប់ពីមានទំនាក់ទំនងស្នេហាបែប​ Private អស់រយ:ពេលជាច្រើនឆ្នាំ។

ដោយព្រឹកមិញនេះទាំងអ៊ិនស្តាក្រាមរបស់កូនប្រុសមហាសេដ្ឋី notevises និងកញ្ញា patriciagood បានផុសរូបគូព្រំជាមួយការបង្ហាញនូវចិញ្ចៀននៅនាងដៃរបស់ខាងស្រី អមជាមួយ Caption សសេរថា “The next chapter of our lives..❤️💍 02.06.2022″។
បណ្តាលអោយមានមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំងពីព្រោះកន្លងមកគ្រប់គ្នាតែងតែនិយាយថាគូរបស់ពួកគេនឹងត្រូវបែកគ្នា មិនអាចទៅដល់កោះត្រើយបាននោះឡើយ។ ថ្ងៃនេះជាថ្ងៃដ៏មានសុភមង្គលបំផុតរបស់សាមីខ្លួនទាំងពីរ និងក្រុមគ្រួសារទាំងសងខាង ដោយមានពាក្យជូនពរ ក្តីអបអរសាទជាច្រើនពីសំណាក់មនុស្សក្នុងវិស័យសិល្ប: វិស័យពត៌មាន និងមហាជនទាំងក្នុងក៏ដូចជាក្រៅប្រទេស។

អត្ថបទដោយ សា