ប៉ុមប៊ុយផុសត្អូញត្អែ “តួនាទី និងការងារធ្វើអោយយើងគ្មានសូម្បីពេលសម្រាប់កើតទុក្ខ” !! សូមចូលរួមសោលស្តាយចំពោះការបាត់បង់ដ៏ធំធេងនេះផង!
ចាត់ទុក្ខជាដំណឹងដ៏សែនក្រៀមក្រំមួយសម្រាប់គ្រួសារ pantipa.a និងស្វាមីលោក Gavin ដែលកន្លងមកមានតែរឿងហួសចិត្ត ធ្វើអោយគ្រប់គ្នាអស់សំណើច ប៉ុន្តែពេលនេះត្រូវមកប្រឈមជាមួយអារម្មណ៍ដែលត្រូវបាត់បង់មនុស្សជាទីគោរពស្រលាញ់ដោយគ្មានថ្ងៃត្រឡប់មកវិញ។
ថ្មីៗនេះលោកឪពុករបស់តារាសម្តែង តារាម៉ូដែល និង youtuber ស្រីប៉ុមប៊ុយបានទទួលមរណភាពដោយជម្ងឺរោគាពាធដែលបណ្តាលអោយកូនស្រីខូចចិត្ត សោកស្តាយនៅរឿងមួយចំនួនដែលរហូតផុសត្អូញត្អែនៅក្នុងផេងហ្វេសប៊ុកផ្លូវការរបស់នាងថា “ធំធាត់មកជាមួយពាក្យថាមិនមានពេលអោយមកខូចចិត្ត ដោយសាពាក្យថាតួនាទីនិងទំនួលខុសត្រូវ យើងត្រូវអោបក្រសោកសេចក្តីទាំងអស់នោះទុកហើយធ្វើដំណើរតទៅមុខទៀត”។

ឃើញសារបស់នាងហើយគ្រប់គ្នាយល់ចិត្តនាងជាខ្លាំង ឈឺចាប់ដែលត្រូវបាត់បង់ឪពុកប៉ុន្តែក៏ត្រូវបំពេញការងារដែលទទួលយកមកធ្វើទាំងអស់ដោយមិនអាចពន្យា ឬបដិសេដចោលបាន។ សម្រាប់ការបាត់បង់មួយនេះ ឃើញថាមានមិត្តភក្តិ និងអ្នកគាំទ្រគ្រួសាររបស់ pantipa.a បាននាំគ្នាចូលមកក្នុងកម្មវិធីបុណ្យ ផ្តល់កំលាំងចិត្តអោយនាងតស៊ូបន្តដើម្បីអនាគតកូនហើយនឹងគ្រួសាររបស់នាង។
អត្ថបទដោយ សា








