Nychaa ស្ងាត់ៗផុសសារមួយដើម្បីកុំអោយមិត្តប្រុសភ្លេចខ្លួន, nootono29 ឃើញហើយប្រញ៉ាប់ចូលមក confirm ភ្លាមៗ!!

ហ្វែនឬរបស់គូ Tono-Nychaa អាចនឹងដឹងស្រាប់ហើយថាជីវិតស្នេហារបស់តារាប្រុសស្រីទាំងពីរូបនេះពួកគេមិនសូវចំណាយពេលវេលារ៉ូមែនទិក ឬនៅជាមួយគ្នាគ្រប់ពេលវេលាដូចគូអ្នកដទៃឡើយ។ ជានិច្ចកាលទាំងគូបើកឧកាស ហើយផ្តល់ពេលវេលាអោយភាគិម្ខាងទៀតបំពេញក្តីស្រម៉ៃ ធ្វើការងារដែលពួកគេចង់ចម្រេចបានយ៉ាងពេញលេញ។
មួយរយ:ចុងក្រោយនេះលោក tono រវល់ជាមួយការងារប្រគុំតន្ត្រី ការងារជាកីឡាករបាល់ទាត់ និងការងារសប្បុរសរបស់គាត់ជាខ្លាំង មើលទៅអាចទាយបានថាគាត់មិនដែលមានពេលវេលាមកជួបមិត្តស្រីដោយផ្ទាល់នោះទេ បណ្តាលអោយខាងស្រីចាប់ផ្តើមមានប្រតិកម្មបន្តិបន្តួចនៅក្នុងអ៊ិនស្តាក្រាមដោយបានផុសថា “Be my only one 🖤មានន័យថា ចូរធ្វើជារបស់ខ្ញុំតែម្នាក់គត់” តាមទម្លាប់ចាស់គ្រប់ពេលដែលនាងនឹកដល់មនុស្សជាទីស្រលាញ់។
ឃើញមិត្តស្រីផុសបែបនេះខាងប្រុសយល់ច្បាស់ថានាងកំពុងមានអារម្មណ៍បែបណា ហើយរវល់យ៉ាងណាក៏ប្រញ៉ាប់ចូលមកចុច like ដើម្បីបញ្ជាក់អោយ Nychaa បានដឹងថាគ្នានរឿងអ្វីប្រែប្រួលនោះទេ គាត់គ្រាន់តែរវល់ការងារតាមធម្មតាតែប៉ុននោះ។ អាចនិយាបានថាគូរស្នេហ៍មួយគូរនេះនៅតែគួរអោយស្រលាញ់ជានិច្ច នឹកគ្នាផុសប្រាប់គ្នា មានរឿងអ្វីអធិប្បាយអោយគ្នាយល់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងទៅបីនៅជាមួយគ្នា ឬនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។


អត្ថបទដោយ សា