មិនមែន The Real Superstar មិនទទួលបានក្តីស្រលាញ់ច្រើនបែបនេះឡើយ!! Chomismaterialgirl រកកន្លែងដាក់កាដូថ្ងៃខួបកំណើតមិនបានឡើយ រហូតមកទល់ពេលនេះប្រែនល្បីៗទូទាំងពិភពលោកនៅមិនឈប់ផ្ញើរអោយនាងទេ!
ម្សិលមិញនេះជាថ្ងៃកំណើតគម្រប់អាយុ ៤១ ឆ្នាំរបស់តារាកំពូលនៃប្រទេសថៃ Chomismaterialgirl ដែលមានមនុស្សច្រើនណាស់នាំគ្នាផុសរូបគូជូនពរ ហើយនាំគ្នាធ្វើ Surprise អោយនាងយ៉ាងច្រើនកុះករ។ ចុងក្រោយជួបអាសន្នរកកន្លែងដាក់កាដូមិនបាន ព្រោះម្ចាស់ប្រែនល្បីៗនៅស្រុកឆ្ងាយនៅតែបន្តផ្ញើរកាដូនិងពាក្យជូនពរអោយនាងឥស្រាកស្រាន។

នៅក្នុងអ៊ិនស្តាក្រាម Story របស់តារាស្រីកូនបីដ៏ល្បីល្បាញរូបនេះនៅតែបន្តផុស Update អោយអ្នកដែលបានផ្ញើរមកអោយបានដឹងថានាងទទួលបានទឹកចិត្តនឹករលឹកក៏ដូចជាពាក្យជូនពររបស់ពួកគេហើយ។ ច្រើនខ្លាំងច្រើនដល់ថ្នាក់មួយថ្ងៃផុសមិនអស់ មានទាំងបាច់ផ្ការ របស់ប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ អ្នកខ្លះធ្វើអាហារមកអោយនាងញាំព្រោះមិនដឹងថាត្រូវជូនអ្វី។


អាចនិយាយបានថាមិនមែន Chomismaterialgirl មិនទទួលបានក្តីស្រលាញ់ច្រើនដល់ថ្នាក់នេះឡើយ កន្លងមកនាងជួយប្រែន ជួយមិត្តភក្តិក្នុងវិស័យសិល្ប:ច្រើនយ៉ាងណា ពេលនេះនាងទទួលបានក្តីស្រលាញ់ពីពួកគេវិញច្រើនយ៉ាងនោះវិញមួយគុណ នឹង ១០។ Happy birthday the real superstar!! Happy Chomismaterialgirl Day!!
អត្ថបទដោយ សា




